ភ្នំពេញ ៖ ស្របពេលដែលតំបន់រដ្ឋបាលពិសេសម៉ាកាវ នៃសាធារណរដ្ឋប្រជាមានិតចិនបានចុះ អនុស្សារណៈជម្រុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ វប្បធម៌ ការ សិក្សា និងបណ្តុះបណ្តាល ពាណិជ្ជកម្ម ការផ្លាស់ប្តូររវាងយុវជន និស្សិត និងធុរកិច្ច ជាមួយ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់ប្រទេសកម្ពុជា កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨ ម្សិលម៉ិញនេះ។

ជាថ្មីម្តងទៀត នាជំនួបជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា នាព្រឹកថ្ងៃទី៨ ខែឧសភានេះ នាយកប្រតិបត្តិតំបន់ រដ្ឋបាលពិសេសម៉ាកាវ ឯកឧត្តម Chui Sai On ថា ម៉ាកាវនឹងជួយធ្វើការបណ្តុះបណ្តាល ធនធានមនុស្សកម្ពុជាក្នុងវិស័យទេសចរណ៍នៅទឹកដីម៉ាកាវ ដែលជាតំបន់នៃការបណ្តុះ បណ្តាលដ៏ធំមួយរបស់ពិភពលោកលើជំនាញវិជ្ជាជីវៈក្នុងវិស័យទេសចរណ៍។
ដំណឹងនេះនាំអោយមានការសាទរពីសម្តេចប្រធានរដ្ឋសភាកម្ពុជា ដោយសម្តេចបាន គូសបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា និងទឹកដីនៃតំបន់រដ្ឋបាលពិសេសម៉ាកាវ គឺជាប៉ូលនៃ តំបន់ទេសចរណ៍ល្បីល្បាញរបស់ពិភពលោកដូចគ្នា ហើយអ្វីដែលរឹតតែពិសេសទៅទៀត នោះត្រង់ថា ម៉ាកាវ និងខេត្តសៀមរាប បានចុះកិច្ចព្រមព្រៀងនៃការចងសម្ព័ន្ធមេត្រីភាពជា មួយគ្នា ដែលនេះនឹងជួយជម្រុញអោយមានទំនាក់ទំនងកាន់តែធំឡើងក្នុងវិស័យទេសចរណ៍ រវាងម៉ាកាវ និងខេត្តសៀមរាប ក៏ដូចជារវាងម៉ាកាវ និងព្រះរាជាណាចក្រកម្ពុជាទាំងមូលផង ដែរ។

ឯកឧត្តម Chui Sai On បានជម្រាបជូនសម្តេចប្រធានសភាកម្ពុជាថា ឯកឧត្តមនឹងខិតខំ ក្នុងការជម្រុញអោយមានជើងហោះហើរត្រង់ពីម៉ាកាវមកកាន់កម្ពុជា ដើម្បីនាំមកនូវអ្នកទេស ចរ អ្នកវិនិយោគិនម៉ាកាវមកកាន់កម្ពុជាផងដែរ។ ជាមួយគ្នានេះនាយកប្រតិបត្តិតំបន់រដ្ឋបាល ពិសេសម៉ាកាវ នៃសាធារណរដ្ឋប្រជាមានិតចិនរូបនេះក៏បានបង្ហាញពីការពេញចិត្តពេញថ្លើម ចំពោះទំនាក់ទំនងការទូតរវាងកម្ពុជា ចិន ដែលបានឈានចូលដល់ខួបលើកទី៦០ឆ្នាំនាពេល នេះ ដោយទំនាក់ទំនងនេះបានឆ្លងកាត់នូវភាពល្អុកល្អឺន និងកិច្ចសហប្រតិបត្តិការយ៉ាងស្អិត ល្មួតជាមួយគ្នារវាងប្រទេសទាំងពីរកម្ពុជា ចិន។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជាបានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះរាល់ជំនួយឥតសំណងរបស់ប្រទេសចិនមកកាន់កម្ពុជា ដោយ សម្តេចបានគូសបញ្ជាក់ថា ការផ្តល់ជំនួយទាំងអម្បាលមាណរបស់ចិនបានជួយរុញច្រាន អោយកម្ពុជាមានការអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះ។ ជាមួយគ្នានេះសម្តេចបានគូសបញ្ជាក់ជាថ្មីម្តង ទៀតថា កម្ពុជានៅតែប្រកាន់យកគោលជំហរដោយឥតងាករេចំពោះនយោបាយប្រទេសចិន តែមួយ៕




