មណ្ឌលគិរី ៖ ករណីប៉ុនប៉ងមនុស្សឃាតដែលជនសង្ស័យដែលបានយកខ្សែកាបូបរឹតកសង្សារឲ្យស្លាប់ តែបានត្រឹមសន្លប់ ហើយស្មានថាស្លាប់ដឹកនាងមកចោលនៅគំនរសំរាម ដោយខឹងថាសុំបែកពីនាង នាងមិនព្រមបែកដូចបំណង! ត្រូវបានសមត្ថកិច្ចនគរបាល!នាំខ្លួនមកធ្វើត្រាប់អំពីសកកម្មភាពឡើងវិញកាលពីរសៀលថ្ងៃទី០៧ខែឧសភាឆ្នាំ២០១៨។

នារីរងគ្រោះឈ្មោះ ញ៉ារ៉ា ស្រីនាង អាយុ២៣ឆ្នាំជាជនជាតិព្នង មានទីលំនៅក្នុងក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី ត្រូវជាសង្សាររបស់ជនដៃដល់ដែលមានឈ្មោះ ឆុំ ដាវីត អាយុ២៦ឆ្នាំ ជាជាងកែច្នៃគ្រឿងសង្ហារឹមនៅស្រុកកោះញែក និងមានទីលំនៅភូមិដូង ឃុំតារ៉ុង ស្រុកព្រៃឈរខេត្តកំពង់ចាម ស្នាក់នៅផ្ទះបងប្អូននៅក្នុងភូមិចំការតែ សង្កាត់ស្ពានមានជ័យ។

តាមប្រភពពីនារីរងគ្រោះបានអោយដឹងថា ៖ ដើមចមដំបូងនៅព្រលប់ថ្ងៃទី០៦ខែឧសភា ជនសង្ស័យបានជិៈម៉ូតូ ដឹកជនរងគ្រោះទៅផ្លូវច្រកចូលភ្នំលោកយាយ ហើយជនសង្ស័យក៏ សុំបែកពីនាង! តែជនរងគ្រោះមិនព្រមក៍ឈ្លោះប្រកែកគ្នា លុះដល់ម៉ោង ១និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៧ឧសភា ជនសង្ស័យបានបបួលនាងមកផ្ទះវិញ។ នារីរងគ្រោះបានបន្តទៀតថា ចាំខ្លួនបាត់ឈឺពោះសិនភ្លាមនោះជនសង្ស័យ ក៏បានយកខ្សែកាបូបប្រវែង៥៤សង់ទីម៉ែត្រ រឹតកជនរងគ្រោះ ឲ្យផ្កាប់មុខទៅនឹងដី រហូតសន្លប់បាត់ឈឹង។

ជនសង្ស័យស្មានថានាងស្លាប់ហើយ ក៏បានដឹកជនរងគ្រោះយកទៅបោះចោលនៅកន្លែងទីលានចាក់សំរាម ស្ថិតក្នុងភូមិឡៅការ សង្កាត់
សុខដុម ក្រុងសែនមនោរម្យ។
ព្រឹកឡើងនាងដឹងខ្លួនក៍ស្រវេស្រវ៉ាដើរមកប្ដឹងសមត្ថកិច្ច ទើបសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យទាំងព្រលឹមថ្ងៃទី០៧ខែឧសភានេះតែម្ដង៕




