អាប្រុុស ចិត្តធ្យូង !!ល្បួងស៊ីចុក​ឆ្អែត​ឆ្អន់ សុំបែក សង្សារមិនព្រម រឹត​ក សម្លាប់​រួច​យក​បោះចោល​លើ​គំនរ​សំរាម តែ​នាង​មិន​ស្លាប់ រត់ទៅប្តឹង​ប៉ូលីស​ចាប់ដាក់ខ្នោះ

អាប្រុុស ចិត្តធ្យូង !! ល្បួងស៊ីចុក​ឆ្អែត​ឆ្អន់ សុំបែក សង្សារមិនព្រម រឹត​ក សម្លាប់​រួច​យក​បោះចោល​លើ​គំនរ​សំរាម តែ​នាង​មិន​ស្លាប់ រត់ទៅប្តឹង​ប៉ូលីស​ចាប់ដាក់ខ្នោះ

មណ្ឌលគិរី ៖ ហេតុការណ៍​ប៉ុនប៉ង​មនុស្សឃាត​នេះ​បានកើត​ឡើងកាលពីម៉ោង​ប្រមាណ១និង៣០នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី០៧ខែឧសភា​ឆ្នាំ២០១៨ លើ​កំពូលភ្នំ​ដោះ​ក្រមុំ ស្ថិត​ក្នង​ភូមិ​ឡៅ​ការ សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​។

ស្ត្រី​ជនជាតិ​ព្នង​ម្នាក់​បាន​រួច​ផុតពី​សេចក្តីស្លាប់ បន្ទាប់ពី​ត្រូវ​បុរស​ជា​សង្សារ​ប្រើ​ខ្សែរ​កាបូប​ប្រវែង​ជាង​កន្លះ​ម៉ែត្រ​រឹត​ករ ដើម្បី​ផ្តាច់ជីវិត​នោះ តែមិនស្លាប់គ្រាន់តែសន្លប់ ​ក្រោយ​ភ្ញាក់​ពី​សន្លប់​លើ​គំនរ​សំរាម​ហើយ​នោះ បើ​ដើរ​ទាំង​ញញីរ​ញញ័រ​សំដៅ​មក​ប៉ុស្តិ​សុខដុម​ដើម្បី​ប្តឹង​នគរបាល​ឱ្យជួយ​អន្តរាគមន៍។

​ជនសង្ស័យ​ជា​ឈ្មោះ ឆុំ ដា​វីត អាយុ26ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ភូមិ​ដូង ឃុំ​តា​រ៉ុង ស្រុក​ព្រៃឈរ​ខេត្តកំពង់ចាម មុខរបរ​ជាង​កែច្នៃ​គ្រឿង​សង្ហា​រឹម​នៅ​កោះ​ញែក ។
ចំណែកជនរងគ្រោះមាន ឈ្មោះ​ ​ញ៉ា​រ៉ា ស្រី​នាង អាយុ២៣ឆ្នាំ​ជា​ជនជាតិ​ព្នង​មាន​ទីលំនៅ​ក្នុង​ក្រុង​សែន​មនោ​រម្យ​ ខេត្ត មណ្ឌលគីរី ។
លោក​អធិការ​ក្រុង​បានបញ្ជាក់ថា សង្ស័យ​​ពិតជា​បាន​យក​ខ្សែ​កាតា​ប​រឹត​ករ ជនរងគ្រោះ ពេល​នាង​សន្លប់​និង​បន្ត​ដឹក​ទៅ​ចោល​នៅ​គំនរ​សំរាម​ប្រាកដ​មែន ។

បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​ដើម្បី​កសាង​សំណុំរឿង​ទៅ​តុលាការ តាម​នីតិវិធី ៕
ប្រភព៖ Heng Ly