ភ្នំពេញ ៖ ក្រោយមានផ្ទុះការស៊ែរបន្តគ្នាជាច្រើនរឿងរូបថត ៣សន្លឹកដែលអ្នកនិយមលេងហ្វេសប៊ុកចែកចាយបន្តគ្នា និង ធ្វើអោយមានការសង្ស័យថា ហាងមីហឹរ ៧កំរិតដែលជាហាងដ៏ល្បីនិងរីកលូតលាស់យ៉ាងលឿនមួយនេះប្រើទឹកស៊ុបដែលនាំចូលខុសច្បាប់ ពោលគឺទឹកស៊ុបដែលសមត្ថកិច្ចធ្លាប់បង្រាបកន្លងមក។

ពាក់ព័ន្ធករណីនេះដែរ ក៏មានវីដេអូបង្ហាញពីការបកស្រាយ ក៏ដូចជាវីដេអូដែលបង្ហាញពីសមភាពពិតនិងរឿងរ៉ាវពិតៗនៃហេតុការនេះជូនប្រិយមិត្តផងដែរ ដើមចមនៃផ្ទុះការស៊ែរតគ្នា និងជជែកគ្នាពីមាត់មួយទៅមាត់មួយនេះគឺ ៖ តំបូងឡើយខាងម្ចាស់ហាងបានប្រើបុគ្គលិករបស់ខ្លួនទៅទិញសាំងពីការាស់សាំង Total សំរាប់ចាក់ចូលម៉ាស៊ីនភ្លើងតែប៉ុណ្ណោះ តែមានអ្នកលួចថតរូបបង្ហោះចូលបណ្តាញសង្គម កើតជាក្តីសង្ស័យតែម្តង។
ម្ចាស់អាខោនដដែលបានសរសេរបន្ថែមទៀតថា ៖ ជាចុងក្រោយសូមអរគុណដល់ភ្ញៀវទាំងអស់គ្នា ដែលតែងតែគាំទ្រនឹងជឿទុកចិត្តមកលើ ហាងមីហឹរ Seoul មីហឹរ៧យ៉ាង កន្លងមក សូមជួបតែសំណាងល្អ សុខភាពល្អ រកទទួលទានមានបានទាំងអស់គ្នា
🙏🏻
💛


វីដេអូទី ១
វីដេអូទី ២
ប្រភព ៖ FB