សិស្សវិទ្យាល័យរៀនថ្នាក់ទី១១ម្នាក់ ជាមុខសញ្ញាឆក់យ៉ាងសកម្ម ត្រូវសមត្ថកិច្ចបង្ក្រាបបានហើយ

​ភ្នំពេញ​ ៖​ លោក​វរសេនីយ៍ឯក​ ប៊ុ​ន​ សត្យា​ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ដឹកនាំ​កម្លាំង​ជំនាញ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​(​ឆក់​សម្ភារៈ​ប្រជាពលរដ្ឋ​តាម​ផ្លូវ​សាធារណៈ​)​ ចំនួន​៣​ករណី​។​
ខ្លួន​ជនសង្ស័យបានឃាតខ្លូនកាលពី​ព្រឹក​ថ្ងៃ​ទី​០៥​ ខែឧសភា​ ឆ្នាំ​២០១៨​ នៅ​ចំណុច​ផ្លូវ​លេខ​៣១៧​ កែង​ផ្លូវ​៥៧៤​ សង្កាត់​បឹង​កក់​២​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​។​


​ជន​រង​គ្រោះ​ឈ្មោះ​ សុង​ ម៉ៅ​ ភេទ​ស្រី​ អាយុ​ ៤៧​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ នៅផ្ទះ​ ស្នាក់​នៅផ្ទះ​លេខ​៦១០​ ផ្លូវ​បេតុង​ ក្រុម​១០​ ភូមិ​មាន​ជ័យ​ សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​។​​សម្ភារៈ​បាត់បង់ៈ​ កាបូបស្ពាយ​ ពណ៌​ខ្មៅ​ មួយ​,​ ប្រាក់​រៀល​ ចំនួន​ ៣០០,០០០​ រៀល​,​ ប្រាក់​ដុល្លារ​ ចំនួន​ ៧៣៣​ដុល្លារ​អា​មេ​រិ​ក​,​ កងដៃ​ផ្លា​ក​ទី​ន​ មួយ​,​ ចិញ្ចៀន​ផ្លា​ក​ទី​ន​ មួយ​។​
​ជនសង្ស័យ​ឈ្មោះ​ ឡាយ​ ធី​ឡា​ង​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ សិស្ស​វិទ្យាល័យ​ឥន្ទ្រ​ទេវី​ថ្នាក់​ទី​ ១១C១​ ស្នាក់​នៅផ្ទះ​មិន​ចាំ​លេខ​ ផ្លូវ​១០០៧​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​។​
​សម្ភារៈ​ចាប់​យកៈ​ទូរស័ព្ទ​ដៃ​ម៉ាក ​IPhone7 Plus​ ពណ៌​ខ្មៅ​ មួយ​គ្រឿង​។​ ​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​កម្លាំង​ជំនាញ​ការិយាល័យ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ៕