ស្រី្តម្នាក់ បន្លំលួចកាបូបលុយគេ ត្រូវប្រជាពលរដ្ឋព្រួតគ្នា ចាប់វាយមួយដៃមួយជើងរងរបួស រួចប្រគល់អោយសមត្ថកិច្ច

ភ្នំពេញ៖ ហេតុការណ៍នេះបង្ករអោយមានការភ្ញាក់កាលពីវេលាម៉ោង ០៨និង៤០នាទីព្រឹក ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨នេះ ខណៈជនសង្ស័យជាស្ត្រីម្នាក់បានបន្លំលួចកាបូបលុយត្រូវម្ចាស់និងមិត្តភក្តិតាមទាន់ នាំគ្នាដេញព្រួតវាយម្នាក់មួយដៃមួយជើងឡើងទ្រោមខ្លួនទើបប្រគល់អោយសមត្ថកិច្ចខណ្ឌ៧មករា នៅចំណុចនៅម្តុំស្តុបអូឡាំពិក តាមបណ្តោយផ្លូវលេខ ២៣៦ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។


ជនសង្ស័យនេះមានឈ្មោះ សែម ចន្ទី ភេទស្រី អាយុ ៣១ឆ្នាំ ទីលំនៅមិនពិតប្រាកដ មុខរបរមិនពិតប្រាកដ។
មុនពេលកើតគេបានឃើញស្រី ខាងលើ បានដើរបន្លំចូលលួចកាបូបលុយដល់ក្នុងផ្ទះត្រូវម្ចាស់គេទាន់ហើយបាននាំគ្នាស្រែកថា ជួយចាប់ចោរលួចកាបូបលុយ ខណៈពេលដែលប្រជាពលរដ្ឋនៅក្បែរនោះបានលឺ ក៏បាននាំគ្នារត់ទៅជួយចាប់ជនសង្ស័យខាងលើ ពេលដែលប្រជាពលរដ្ឋរកចាប់ជនសង្ស័យនោះ ក៏បាននាំគ្នាត្រួយវាយលើជនសង្ស័យ ម្នាក់មួយដៃមួយជើង ផងដែរ ក្រោយពីម្ចាស់កាបូប ក៏បានយកកាបូបវិញ ៕


ប្រភព៖ Heng Ly