ប្រធានក្រុមប្រឹក្សារាជធានីជំរុញអោយអាជ្ញាធរគ្រប់ស្ថាប័ន ត្រូវផ្សាព្វផ្សាយអោយបានទូលំទូលាយដល់ប្រជាពលរដ្ឋរឿងការលើកលែងពន្ធប្រថាប់ត្រាច្រើនដង មកនៅត្រឹមតែ១ដងចុងក្រោយ

ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញលោកម៉ប់ សារិន បានស្នើអោយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ធ្វើការ
ផ្សាព្វផ្សាយអោយបានទូលំទូលាយដល់ប្រជាពលរដ្ឋ ពាក់ព័ន្ធរឿងលើកលែងពន្ធប្រថាប់ត្រាច្រើនដង មកនៅត្រឹមតែ១ដងចុងក្រោយ ។
ការស្នើបែបនេះរបស់លោកប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបានធ្វើឡើងកាលពីព្រឹកថ្ងៃព្រហស្សតិ៍ ១១រោជខែពិសាខ ឆ្នាំច ត្រូវនិងថ្ងៃទី១០ខែឧសភា ឆ្នាំ២០១៨ នៅសាលារាជធានីភ្នំពេញ ដោយមានវត្តមានលោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងអោយលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សមាជិកក្រុមប្រឹក្សានិងមានការចូលរួមពីមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
លោកបញ្ជាក់ផងដែរថា តាមរយៈការស្នើសុំរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទៅប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោហ៊ុន សែន បានសម្រេចទៅតាមការស្នើសុំនេះ ដើម្បីកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋហើយ ។

ដូច្នេះ ក្នុងនាមយើងជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវធ្វើការ ផ្សាព្វផ្សាយអោយបានទូលំទូលាយដល់ប្រជាពលរដ្ឋ ពាក់ព័ន្ធរឿងលើកលែងពន្ធប្រថាប់ត្រា ដោយសារតែការលើកលែងនេះមានសុពលភាពដល់បំណាច់ឆ្នាំនេះប៉ុណ្ណោះ៕