អភិបាលរាជធានី ថា កីឡាជាឧសថនៃសុខភាព ហើយអាចនាំជាសផុតពីជំងឺផ្សេងៗបាន

ភ្នំពេញ៖លោកអភិបាលរាជធានីភ្នំពេញបានថ្លែងថា៖កីឡា គឺជាថ្នាំនៃសុខភាព ហើយ កីឡាអាចនាំជាសផុតពីជំងឺផ្សេងៗបាន។ ការថ្លែងខាងលើនេះនារសៀលថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំច ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ នៅសាលារាជធានីភ្នំពេញ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក Pierre BAILLET លេខាអចិន្ត្រៃយ៍ នៃសមាគមអភិបាលក្រុងនិយាយភាសាបារាំង (AIMF)។

ក្នុងឱកាសនោះដើម្បីបង្កភាពងាយស្រួលក្នុងចំណងទំនាក់ទំនងសំរាប់សមាគមអភិបាលក្រុងនិយាយភាសាបារាំង លោកអភិបាលរាជធានីភ្នំពេញ បានឯកភាពតាមសំណើរបស់ភាគីបារាំងផងដែរ ដែលមានបំណងបង្កើតកីឡាអន្ដរជាតិនៅរាជធានីភ្នំពេញ ព្រោះកម្ពុជានឹងធ្វើម្ចាស់ផ្ទះក្នុងកម្មវិធីកីឡាស៊ីហ្គេមនាឆ្នាំ២០២៣៕