
(ភ្នំពេញ)៖ វីដេអូ និងរូបភាពនារីម្នាក់ ដែលបានសម្លាប់សត្វព្រៃជាច្រើនប្រភេទ យកធ្វើជាម្ហូបហើយបង្ហោះតាមបណ្តាញទំនាក់ទំនងសង្គម Facebook និង YouTube ជាដើមបាននាំឲ្យមានការចាប់អារម្មណ៍ និង រងការិះគន់ជាខ្លាំងពីសំណាក់អ្នកលេងបណ្តាញសង្គម Facebook និងទាមទារឲ្យមានចំណាត់ការទៅលើសកម្មភាពរបស់នារីវ័យក្មេងរូបនេះ។ មិនតែប៉ុណ្ណោះនៅមានមតិរិះគន់យ៉ាងខ្លាំងផងដែរ ដែលអ្នកខ្លះបាននិយាយចំៗទៅលើរូបនាងផ្ទាល់ និង រិះគន់ទៅមន្ត្រីមានសមត្ថកិច្ចដែលបាក់ព័ន្ធផងដែរ តែទោះយ៉ាងណាគេសង្កេតឃើញថា ក្រសួងបរិស្ថានត្រៀមនិងរៀបចំនិងប្រមូលឯកសារពាក់ព័ន្ធសំរាប់ដាក់បន្ទុកនិងប្តឹងទៅ YouTube សំរាប់ដកវីដេអូទាំងនេះចេញផងដែរ។

បើយើងតាមប្រភពលោក សៅ សុភាព អ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងប្រាប់ថា ៖ ក្រសួងបរិស្ថានបានទទួលព័ត៌មាននេះអស់ហើយ ហើយក៏កំពុងប្រមូលព័ត៌មានបន្ថែមទៀតជុំវិញករណីនេះ។ លោកបានបន្តទៀតថា ករណីនេះ គឺរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ បានបញ្ជាឲ្យចាត់វិធានការបន្ទាន់តែម្តង ។
ជាចុងក្រោយលោកបានបញ្ជាក់យ៉ាងដូច្នេះ «ជាគោលការណ៍មកគឺឯកឧត្តមរដ្ឋមន្រ្តី គាត់បានបញ្ជាឲ្យចាត់វិធានការបន្ទាន់ហើយ។ យើងនឹងប្រមូលព័ត៌មាន ហើយយើងនឹងហៅគាត់មកអប់រំណែនាំ ហើយប្រសិនបើរកឃើញថា ការសម្លាប់សត្វនេះមានកម្រិតធ្ងន់ធ្ងរនឹងឈានទៅចាត់ការតាមច្បាប់របស់ក្រសួងថែមទៀតផង»។ មិនត្រឹមតែចាត់វិធានការចំពោះនារីរូបនេះនោះទេ ក្រសួងបរិស្ថាន ក៏នឹងស្នើទៅខាង YouTube ដើម្បីដកវីដេអូទាំងនេះចេញពី YouTube ថែមទៀតផង។









(ទស្សនាវិដេអូខាងក្រោម)
ប្រភព៖ Heng Ly