ទំនើងពេកហើយ ! ល្មើសច្បាប់ចរាចរហើយ នៅស្រែកឡូឡាផ្អើលបុស្តិ៍ទាំងព្រឹក

ភ្នំពេញ ៖ បុរសស្រីពីរនាក់មិនស្គាល់អត្តសញ្ញាណ ឬ ច្បាប់ទំលាប់អ្វីឡើយបានជាហ៊ានប្រព្រឹត្តិយ៉ាងងងើយដូចនេះ ពោលគឺពួកគេធ្វើចរាចរលើដងផ្លូវដោយល្មើសច្បាប់មិនមានមួកនិងកញ្ចក់ហើយថែមទាំងស្រែកឡូឡាពេញផ្លូវសាធារណះទៀតផងដែលទង្វើនេះបង្កើតជាការងឿយឆ្ងល់និងបង្កភាពភ្ញាក់ផ្អើលផងដែរ។


តាមប្រភពពីសមត្ថកិច្ចបានអោយដឹងថា ៖ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៤ មុខសាលាសង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ មានប្រុសស្រីពីរនាក់ បានជិះមួយគ្រឿងម៉ាក ហុងដា សេ១២៥ ហើយត្រូវបាននគរបាលប៉ុស្តិ៍ចោមចៅ៣ ចាប់ឃាត់ដើម្បីអនុវត្តន៍ច្បាប់ចរាចរណ៍ ពន្យល់ណែនាំ និង ដើម្បីពិន័យតាមគោលការណ៍ច្បាប់តែបែរជាត្រូវជនទាំងពីរនោះស្រែកគំហកដាក់ និង ប្រើសំដីមិនសមរម្យដាក់សមត្ថកិច្ចទៅវិញ។

ប្រភពដដែលបានបន្តថា ៖ ទោះជាមានការប្រាប់ពន្យល់ អប់រំផ្លូវច្បាប់យ៉ាងណា ក៏ជនទាំងពីរនោះនៅតែមិនទទួលកំហុសខ្លួន ដោយថែមទាំងប្រើសម្តីមាត់ធំធ្ងន់ៗ ម៉ាក់ងាយទៅលើមន្រ្តីនគរបាលទៀតផង ខណៈដែលមន្រ្តីមានសមត្ថកិច្ចបានសួរនាំរឿង មិនពាក់មួកសុវត្ថិភាពនិងអត់កញ្ចក់សំរាប់មើលក្រោយ ។ទោះជាយ៉ាងណាសមត្ថកិច្ចបានដាក់កំហិតអោយជនទាំងពិរត្រូវមានមួកនិងកញ្ចក់មើលក្រោយ ទើបដាក់ពិន័យតាមផ្លូវច្បាប់ទើបអោយត្រលប់ទៅវិញុ៕