ខេត្តស្ទឹងត្រែង: នគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានខេត្ត ស្ទឹងត្រែងបានបញ្ជូនខ្លួនជនសង្ស័យចំនួន ៤នាក់ទៅតុលាការ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨នេះ។
ករណីខាងលើនេះ កម្លាំងសមត្ថកិច្ចនគរបាលអធិការស្រុកសេសាន សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការខេត្ត ធ្វើការស្រាវជ្រាវឈានដល់រកឃើញជនសង្ស័យ៤នាក់ ក្នុងចំណោម៥នាក់ពាក់ព័ន្ធនឹងធ្វើសកម្មភាពលួចកាប់ក្របីអ្នកស្រុកពន្លះយកសាច់។

សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ក្នុងចំណោម៥នាក់ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅភូមិសាស្ត្រក្នុងព្រៃ ភូមិហាងសាវ៉ាត ជាប់ព្រំប្រទល់នឹងភូមិស្តៅ២ឃុំសាមឃួយស្រុកសេសាន។ បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យទាំងបួននាក់ គឺជាអ្នកស្រុកសេសាន ខេត្តស្ទឹងត្រែង៕
