ភ្នំពេញ: ប្រទះឃើញគ្រាប់មិនទាន់ផ្ទុះមួយគ្រាប់ ជាគ្រាប់ប្រភេទបុំប៊ុ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ច កាលពីវេលាម៉ោង១១ថ្ងៃត្រង់ថ្ងៃទី១៤ខែឧសភាឆ្នាំ២០១៨ នៅក្នុងដីឡូមួយកន្លែង ក្នុងភូមិក្រោលគោសង្កាត់គីឡូម៉ែត្រលេខ៦ខណ្ឌឫស្សីកែវ។

ប្រភពពត៌មានពីបុរសម្នាក់បានឲ្យដឹងថា នៅមុនពេលកើតហេតុគឺកាលពីបួនប្រាំថ្ងៃមុន មានក្រុមជាងជីកដី ដើម្បីបុកគ្រឹះសាងសង់នៅក្នុងការដ្ឋាន ក៏ប្រទះឃើញគ្រាប់និងតែម្តងតែបុរសនោះស្មានថា ជាគ្រាប់ខូចគុណភាព ទើបរើសគប់ចេញពីកន្លែងដែលប្រទះឃើញមកលើវាលខ្សាច់ក្បែរនោះ លុះរហូតព្រឹកថ្ងៃទី១៤ខែឧសភា ក៏មានអ្នករាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង។

សមត្ថកិច្ចមូលដ្ឋានដែលបានទៅដល់កន្លែងកើតហេតុ និងបានរាយការណ៍ប្រាប់ទៅបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម ដែលជាដៃគូសហការណ៍របស់ស៊ីម៉ាក់ ក្រោយពីកម្លាំងខាងលើបានមកដល់កន្លែងកើតពិនិត្យរួចរាល់ និងបានបញ្ជាក់ថា គ្រាប់ខាងលើជាប្រភេទគ្រាប់ឈ្មោះបុំប៊ុ ហើយបានលើកយកគ្រាប់នោះ ទៅកាន់កន្លែងមានសុវត្ថិភាពដើម្បីទាក់ទងស៊ីម៉ាក់ឲ្យយកទៅកំទេចចោលនៅពេលក្រោយ៕
