ភ្នំពេញ ៖ ប្រទេសកម្ពុជាគឺជាប្រទេសកសិកម្មដ៏ធំមួយ ដែលមានប្រជាពលរដ្ឋជាង៧០ភាគរយប្រកបរបរកសិកម្ម
ប៉ុន្តែសព្វថ្ងៃប្រជាពលរដ្ធពឹងផ្អែកខ្លាំងទៅលើបន្លែ ផ្លែឈើ នាំចូលទៅវិញដែលនេះជាប្រធានបទក្តៅសំរាប់មហាជនទូទៅផងដែរ។
ជាក់ស្តែងនាពេលកន្លងទៅ បន្លែ ផ្លែឈើ ជាច្រើនត្រូវបានអាជ្ញាធរមានសមត្ថកិច្ចបង្រាបព្រោះប្រភពបន្លែផ្លែឈើទាំងនោះប្រើប្រាស់ជាតិគីមីហួសកំរិត ដែលនាំមកនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើសុខភាពប្រជាពលរដ្ធ។ ហើយក៏មានចោទជាសំនួរផងដែរថា ប្រជាពលរដ្ឋជាង៧០ភាគរយប្រកបរបរកសិកម្ម ចុះហេតុអ្វីត្រូវពឹងផ្អែកទៅលើដំនាំផ្សេងៗពីការនំាចូលទៅវិញ? តើហេតុអ្វីបានជាក្រសួងពាក់ព័ន្ធមិនយកចិត្តទុកដាក់សុខុមាភាពប្រជាពលរដ្ធ?

ថ្មីៗនេះដែរកាលពីថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០១៨នេះ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុនវៀតណាម FLC Group ដែលមានបំណងចង់បោះទុនវិនិយោគ១ពាន់លានដុល្លាលើវិស័យកសិកម្ម ទេសចរណ៍ អាកាសចរណ៍ និង សណ្ឋាគារ បានចូលជួបពិភាក្សាការងារ ។
ដោយកិច្ចពិភាក្សានោះ បានផ្តោតលើចំណុចសំខាន់ៗមួយចំនួនរួមមាន ៖
១- ការបោះទុនវិនិយោគលើការដាំដុះបន្លែ ម្ទេស និង ផ្លែឈើមួយចំនួន សម្រាប់ធ្វើការនាំចេញ និង ការផ្គត់ផ្គង់ទេសចរក្នុងស្រុក ។
២-ការកែឆ្នៃ និង វិចខ្ចប់ ផលិតផលកសិកម្ម នៅកម្ពុជាក្នុងគោលបំណងនាំចេញ ។
ក្នុងការដែលវៀតណាមមានបំណងចុះទុនលើផ្នែកកសិកម្មនៅកម្ពុជានេះផងដែរប្រជាពលរដ្ធហាក់មិនពេញចិត្តនិងសំណើរនេះទេ ហើយវាផ្ទុះពីអនុសាន៍របស់ប្រមុខរាជរដ្ធាភិបាលកន្លងមកដែលបានជំរុញអោយបង្កើនការដាំបន្លែក្នុងស្រុកដើម្បីទប់ស្កាត់ការហូរចូលបន្លែពិបរទេសផងដែរ៕
សកម្មភាពបង្រ្កាបនាពេលកន្លងមករបស់សមត្ថកិច្ច

សកម្មភាពបង្រ្កាបនាពេលកន្លងមករបស់សមត្ថកិច្ច 
សកម្មភាពបង្រ្កាបនាពេលកន្លងមករបស់សមត្ថកិច្ច 