អាជ្ញាធរមីន នឹងត្រូវធ្វើការបោសសម្អាតមីនអោយអស់នៅត្រឹមឆ្នាំ ២០២៥

ចាប់តាំងពី ឆ្នាំ១៩៩២ មកដល់ឆ្នាំ២០១៧ គ្រាប់មីនចំនួនប្រមាណ ១,២៥ លានគ្រាប់ និង សំណល់ជាតិផ្ទុះពីសង្រ្គាម ប្រមាណ ២,៧លានគ្រាប់ ត្រូវបានរកឃើញ និងបំផ្លាញចោល នៅកម្ពុជា។ ក្នុងនោះផ្ទៃដីទំហំ ១៧០០គីឡូម៉ែត្រក្រឡា ត្រូវបានបោសសម្អាតសម្រាប់យក ទៅប្រើប្រាស់ និងបង្កបង្កើនផល។


អាជ្ញាធរមីន បានប៉ាន់ប្រមាណថា ផ្ទៃដីប្រហែល ២ពាន់គីឡូម៉ែត្រក្រឡា នៅមានគ្រាប់មីន និង សំណល់ជាតិផ្ទុះពីសង្រ្គាមនៅឡើយ ដែលនឹងត្រូវធ្វើការបោសសម្អាតមីនអោយអស់នៅត្រឹមឆ្នាំ ២០២៥ ។
ដោយឡែក គ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម បានធ្វើអោយមាន អ្នកស្លាប់ និងរបួស ប្រមាណជាង ៦៤៦៨៨នាក់ គិតចាប់ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ២០១៧៕