ខេត្តព្រះវិហារ៖ មានហេតុការណ៍មួយ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីមានបុរសម្នាក់បើកត្រាក់ទ័រភ្ជួរដី កិនមីនតោន ផ្ទុះស្លាប់ម្នាក់ ចំណែកត្រាក់ទ័រខូចខ្ទេច ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ នេះនៅភូមិសែនរុងរឿង២ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

បើតាមប្រភពមួយបានឲ្យដឹងថា ត្រាក់ទ័របានបើកភ្ជួរស្រែដូចសព្វមួយដង តែចៃដន្យបានភ្ជួរដីស្រែមួយកន្លែងប៉ះចំគ្រាប់មិនទាន់ផ្ទុះ ហើយក៍បានផ្ទុះបណ្តាលឲ្យបុរសជាអ្នកបើកបរស្លាប់ក្រោយបញ្ជូនទៅកាន់មន្ទីពេទ្យ រីឯត្រាក់ទ័រខូចខាតយ៉ាងដំណំ ។
សាកសពត្រូវបានបញ្ជូនទៅឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕


ប្រភព៖ Heng Ly