ប្រទេសថៃ៖ នៅលើពីភពលោកយើងនេះ តើមានមិត្តប៉ុន្មាននាក់ ដែលចេះជួយយកអាសាគ្នាដែលកំពុងតែជួបទុកត្រូវឲ្យជួយដោះស្រាយនោះ ..?

បើយើងនៅក្នុងវិដេអូនេះយើងឃើញថា បុរសម្នាក់គាត់មានជំងឺមហារីកយ៉ាងធ្ងន់ធ្ងរ ហើយគាត់ត្រូវបានគ្រួសារសាច់ញាតិបងប្អូនទុកចោលគ្មានអើពើដូចជាឲ្យគាត់រងចាំតែថ្ងៃស្លាប់អញ្ចឹង ។


តែគាត់ត្រូវបានមិត្តសម្លាញ់របស់គាត់ ជួយច្រៀងរកលុយដើម្បីបានប្រាក់យកទៅវះកាត់ ហើយមិត្តសម្លាញ់របស់គាត់បាននិយាយថា ”លោកបានច្រៀងបទចម្រៀងលើកទឹកចិត្ត ទៅឲ្យមិត្តភក្តិរបស់គាត់ដែរកំពុងឈឺធ្ងន់ និងប្រឈមជាមួយនឹងរោគចម្លែក ដែលរលួយពេញផ្ទៃមុខនិងភ្នែក ដោយគាត់ច្រៀងរកចំនួយដើម្បីយកលុយទៅព្យាបាលជំងឺមិត្តសម្លាញ់របស់គាត់” ។


គាត់បានបន្ថែមទៀតថា ”គ្មានណាម្នាក់ចង់ឲ្យកើតជំងឺបែបនេះនោះទេ តែបើវាមកហើយយើងត្រូវតែហ៊ានប្រឈមមុខនិងតស៊ូជាមួយវាឲ្យបាន ខ្ញុំស្រលាញ់ជានិច្ចណាមិត្តសម្លាញ់ ខ្ញុំនិងនៅក្បែរហើយចាំជួយផ្តល់កម្លាំងចិត្តជានិច្ច” ៕


(សូមទស្សនាវិដេអូខាងក្រោមនេះ)
ដោយ៖ សុវណ្ណ ដេត
ប្រភព៖ Pongsakorn Channoi