ភ្នំពេញ៖ នៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ មានការភ្ញាក់ផ្អើលខ្លាំងយ៉ាងខ្លាំងលើបណ្តាញសង្គមហ្វេសប៊ុក បន្ទាប់ពីបានឃើញវីដេអូឃ្លីបមួយដែលប៉ូលីសមួយម្នាក់បានលើកដៃទះកំភ្លៀងស្ត្រីម្នាក់ ដែលជិះម៉ូតូខុសច្បាប់ចរាចរណ៍នៅកែផ្សារអូឡាំពេជ្រ ។

ហើយនៅប៉ុន្មានម៉ោងក្រោយមក នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលជាតិរាជធានីភ្នំពេញ បានចេញបញ្ជារអោយតាមចាប់ប៉ូលីសចរឹកអាក្រក់ដែលបានទះកំផ្លៀងនារីម្នាក់ដែលជិះម៉ូតូអត់ពាក់មួកសុវត្តិភាព និងជិះម៉ូតូបញ្ចាស់ទិសកាលពីថ្ងៃមិញនៅចំណុចកែងផ្សារអូរឡាំពិជ មកស្នងការនគរបាលជាតិរាជធានីភ្នំពេញ ដើម្បីដាក់ពិន័យទៅតាមច្បាប់របស់នគរបាលជាតិជាបន្ទាន់។

ក្នុងផងដែរ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ក៏បានធ្វើការសុំទោសចំពោះក្រុមគ្រួសាររបស់នាងនិងបងប្អូនប្រជាពលរដ្ឋខ្មែរយើងទាំងអស់ផងដែរ នូវទង្វើរអសីលធម៍ទាំងនេះ៕


(មានវិដេអូ)
ប្រភព៖ FB