ភ្នំពេញ៖ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ មុននេះបន្តិច មានការភ្ញាក់ផ្អើលខ្លាំងមែនទែនលើបណ្តាញសង្គមហ្វេសប៊ុក បន្ទាប់ពីបានឃើញវីដេអូឃ្លីបមួយដែលប៉ូលីសមួយម្នាក់បានលើកដៃទះកំភ្លៀងស្ត្រីម្នាក់ដែលកំពុងអង្គុយលើម៉ូតូ។

បើយោងតាមវីដេអូដែល គេបានចែកចាយលើបណ្តាញសង្គមហ្វេសប៊ុក ដោយក្នុងនោះគេឃើញថាប៉ូលីសមួយក្រុមបានស្ទាក់ចាប់ស្រ្តីម្នាក់ ដែលជិះម៉ូតូខុសច្បាប់ចរាចរណ៍នៅកែផ្សារអូឡាំពេជ្រ ខណៈពេលដែលស្រ្តីរូបនោះ បានព្យាយាមគះដៃប៉ូលីសចេញពីម៉ូតូបណ្តាលឲ្យជ្រុះទូរស័ព្ទដៃរបស់លោកពូប៉ូលីសទៅលើដីធ្វើឲ្យប៉ូលីសខឹងបានទះកំភ្លៀងស្រ្តីរូបនោះមួយដៃតែម្តង។


ក្រោយពីបានឃើញហេតុការណ៌នេះ បានធ្វើមហាជនអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុក មានការខឹងយ៉ាងខ្លាំងដោយលើកឡើងថាបើទោះជាប៉ូលីសខឹងយ៉ាងណាក៏មិនត្រូវលើកដៃវាយស្រ្តីរូបនោះដែរ៕


(មានវិដេអូ)
ប្រភព៖ Pheng Vannak News