រាងស្អាតជិះម៉ូតូថ្មីអត់ស្លាកលេខ សមត្ថកិច្ចហៅសួរនាំ ជិះម៉ូតូរត់គេច សមត្ថកិច្ចដេញចាប់បាន ចំចោរឆក់កាបូប

ភ្នំពេញ ៖ ហេតុការណ៍ឆក់កាបូបកើតឡើងកាលពីថ្ងៃទី២០ ឧសភា លុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ នគរបាល​ប៉ុស្តិ៍ចាប់ឃាត់ខ្លួនបាននៅចំណុចខាងមុខ សកល វិទ្យាល័យធន ធាន មនុស្ស ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៦៣ ក្នុងសង្កាត់អូរឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ សុខ កក្កដា ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅផ្ទះលេខ១៥៧ ផ្លូវ៩០០ ភូមិ៥ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។

សមត្ថកិច្ចបានអោយដឹងថា នៅមុនពេលកើតហេតុគឺ កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌ ខណ្ឌចំការ មន សហការជាមួយសមត្ថកិច្ចប៉ុស្តិ៍អូឡាំពិក ល្បាតក្នុងមូលដ្ឋាន ក៏ប្រទះឃើញជនសង្ស័យម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ ដោយមានកាសង្ស័យ ក៏ហៅជនសង្ស័យដើម្បីសួរនាំ ប៉ុន្តែនៅពេលដែលជនសង្ស័យឃើញសមត្ថកិច្ចហៅ ក៏បាន ជិះម៉ូតូរត់គេចខ្លួន ចំណែកសមត្ថកិច្ចក៏បានដេញចាប់ យ៉ាងប្រផាប់ ប្រភីង រហូតមកដល់ ចំណុច ខាងមុខ សកលវិទ្យាល័យ ធនធាន មនុស្សជនសង្ស័យក៏ដួលម៉ូតូ ទើបសមត្ថកិច្ច ឃាត់ខ្លួនតែម្តង។

សូមបញ្ជាក់ផងដែរថា ក្រោយពីឃាតខ្លួន ជនសង្ស័យឈ្មោះ សុខ កក្កដា បានឆ្លយថា ខ្លួន បានធ្វើសកម្មភាពឆក់កាបូប ស្ពាយពីនារីម្នាក់បានសម្រេច កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ ចំណុចខាងមុខភោជនីយដ្ឋាន ទន្លេបាសាក់២ ដែលក្នុងកាបូបនោះមាន ទូរស័ព្ទ២គ្រឿង ខ្សែកផ្លាកទីន ២ខ្សែ លុយខ្មែរ ចំនួន១០ម៉ឺនរៀល លុយដុល្លារ ចំនួន ២១០ដុល្លា បានរត់គេចខ្លួនបាត់ រហូតមកដល់ថ្ងៃកើតហេតុក៏ត្រូវសមត្ថកិច្ចចាប់ខ្លួន ព្រោះតែជិះម៉ូតូអត់ស្លាកលេខ ។

ក្រោយពេលកើតហេតុជនសង្ស័យរួម និង វត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ច ប៉ុស្តិ៍អូឡាំពិក យកមកសួរនាំនៅអធិការដ្ឋាន នគរបាលខណ្ឌចំការមន ដើម្បីចាត់ការតាមនិតិវិធី៕

ប្រភព៖ Heng Ly