កំណត់ត្រាប្រវត្តិសាស្ត្រថ្មីៗ បានកើតឡើងជាបន្តបន្ទាប់ នៅក្នុងជំនួបរវាងក្រុមកាពារជើងឯកទាំងពីរ គឺ Real Madrid និងក្រុម Liverpool នៅក្នុងវគ្គផ្តាច់ព្រ័ត្រ Champions League នាពេលរាត្រីម៉ោង១៖៤៥នាទី ត្រូវថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ យប់នេះ (ម៉ោងនៅកម្ពុជា) ។
![]()
នៅក្នុងការប្រកួតក្នុងទីក្រុងកៀវ នៅថ្ងៃសៅរ៍នេះ អ្នកចាត់ការ Zinedine Zidane មានបំណងឈ្នះពានកំពូលនៅអឺរ៉ុបនេះជាលើកទី៣ ខណះ Liverpool កំពុងស្រេកឃ្លានជ័យជំនះពានទី៦របស់ខ្លួនផងដែរ ។

ហើយខាងក្រោមនេះ ជាស្ថិតិសំរាប់ក្រុមទាំងពីនៅ Champions League ៖
ក្រុម Real Madrid បានចូលរួមកាប្រកួតនៅក្នុងវគ្គផ្តាច់ព្រ័ត្រ UCL លើកទី១៦ ហើយច្រើនជាងក្រុមណាៗទាំងអស់សំរាប់ការប្រកួតពាននេះ ខណះ Liverpool និងត្រូវចូលរួមការប្រកួតផ្តាច់ព្រ័ត្រលើកទី៨ផងដែរ ហើយច្រើនជាងក្លឹបណាៗទាំងអស់នៅអង់គ្លេស ។

Liverpool ធ្លាប់ជួបក្រុម Real Madrid ម្តងនៅវគ្គផ្តាព្រ័ត្រ កាលពីឆ្នាំ ១៩៨១ ហើយកីឡាករ Alan Kennedy ជាអ្នករកគ្រាប់បាល់ជ័យជំនះឲ្យក្រុម Liverpool បន្តែចាប់តាំងពីពេលនោះមក Real Madrid ឈ្នះរាល់ការប្រកួតទាំង៦លើក ដែលនាំក្លឹប Real Madrid របស់អេស្ប៉ាញមួយនេះ ក្លាយជាម្ចាស់ពាន UCL ១២សម័យ ។

ប្រសិនបើ Real Madrid មានសំណាងឈ្នះពាននេះជាលើកទី១៣នោះ ពួកគាត់និងក្លាយជាក្រុមដែលឈ្នះពាននេះ បីរដូវកាលជាប់គ្នាដូចជា Bayern Munich ដែលអាចកាពារជើងឯកក្នុងឆ្នាំ ១៩៧៥ និង ១៩៧៦ ។
អ្នកចាត់ការ Zidane អាចនិងក្លាចជាគ្រូបង្វឹកទីបី ដែលអាចឈ្នះពានកំពូលអឺរ៉ុប៣លើកស្មើនិងគ្រូបង្វឹក Bob Paisley និង Carlo Ancelotti បន្តែគ្រូបង្វឹកសញ្ជាតិបារាំងរូបនេះចំណាយពេលតែបីប៉ុណ្ណោះ ។
ក្រុមអធិរាជស Real Madrid រំពឹងថាខ្សែរប្រយុទ្ធឆ្នើម Ronaldo ជាតារាសំណាងរបស់ក្រុមម្តងទៀត ក្រោយពីខ្សែរប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះ រកបាន៤គ្រាប់រួចមកហើយក្នុងវគ្គផ្តាច់ព្រ័ត្រ Champions League ដែលច្រើនជាងកីឡាករណាៗទាំងអស់ ។


ហើយប្រសិនបើ កីឡាករវ័យ៣៣ឆ្នាំរូបនេះ អាចទំលុះសំណាញ់ទីរបស់អ្នកចាំទីក្រុមហង្សក្រហមបាន នោះរូបគេក្លាយជាដំបូងដែលអាចរកគ្រាប់បាល់ក្នុងវគ្គផ្តាច់ព្រ័ត្រពីរដូវកាលជាប់ៗគ្នា បន្ទាប់ពីកីឡាករ Franz Roth របស់ Bayern Munich ធ្វើបានម្តងកាលពីទស្សវត្សទី៧០ ។
ទោះបីជាមិនបង្ហាញទម្រង់លេងល្អខ្លាំងនៅដើមរដូវកាលក្តី Ronaldo អាចរកគ្រាប់បាល់បាន ១៥គ្រាប់ និងបញជូនឲ្យមិត្តរួមក្រុមបាន ៣លើកបានន័យថារូបគេជា កីឡាករដែលជាប់ពាក់ព័ន្ធនិងការកគ្រាប់បាល់ច្រើនជាងគេបង្អស់នៅ Champions League នារដូវកាលនេះ ដែលច្រើនជាងខ្សែរប្រយុទ្ធ Roberto Firmino របស់ Liverpool ដែលរកបាន ១០គ្រាប់ និងAssit ៧គ្រាប់ ។

ការឡើងទម្រង់លេងរបស់ខ្សែរប្រយុទ្ធ Mohamed Salah បានជួយឲ្យក្លឹប Liverpool មានសង្ឃឹមបញ្ចប់រដូវកាលដោយមានពាននៅក្នុងដៃ បើទោះបីជាពួកគេធ្វើមិនបានល្អនៅការប្រកួតក្នុងស្រុកក្តី ។ កីឡាករ តំបន់ប្រយុទ្ធរបស់ហង្សក្រហម Salah, Firmino និង Sadio Mane រកគ្រាប់សរុប២៩គ្រាប់ នៅ Champions League ក្នុងរដូវកាលនេះ ច្រើនជាងកីឡាករទាំងបីនៅតំបន់ប្រយុទ្ធណាៗទាំងអស់ក្នុងប្រវត្តិសាស្ស្ត Champions League ។

![]()
ដោយឡែកខ្សែរបម្រើ James Milner ក៍បានក្លាយជាតារាឆ្នើមមួយរូបរបស់ Liverpool ដែលអាចបញ្ជូនបាល់ឲ្យមិត្តរួមក្រុម ៨លើកនៅ UCL ក្នុងរដូវកាលនេះផងដែរ ។ មិនតែប៉ុណ្ណោះ Liverpool ជាក្រុមដែលអាចរកគ្រាប់បាល់បាន ៤០គ្រាប់ដែលច្រើនជាងគេនៅ UCL ប្រចាំរដូវកាលនេះ ហើយរក្សាសំណាញ់ទីមិនឲ្យគូប្រកួត រកគ្រាប់បាល់បាន៦ប្រគួតស្មើនឹង Barcelona ។

បន្តែយ៉ាងណាក្តី អ្នកចាត់ការ Jurgen Klopp ធ្លាប់បរាជ័យវគ្គផ្តាច់ព្រ័ត្រ Champions League ម្តងគត់កាលលោកនៅដឹកនាំ Borussia Dortmund ចាញ់ Bayern Munich កាលពីឆ្នាំ ២០១៣ ហើយរូបលោក បរាជ័យ ៥លើកក្នុងចំណោម៦ប្រកួតវគ្គផ្តាច់ព្រ័ត្រ ៕

ដោយ៖ សុវណ្ណ ដេត