Mohamed Salah អាចនឹងខកខានលេងក្នុងព្រឹត្តិការ World Cup បើសិនជាគេមិនទាន់ជាសះស្បើយពីរបួសស្មាទេនោះ…!

កាលពីយប់មិញនេះ Mohamed Salah បានរងរបួសស្មាយ៉ាងធ្ងន់ធ្ងរក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្ត UEFA Champion League ក្រោយប៉ះទង្គិចគ្នាជាមួយនឹងកីឡាករ​ Sergio Ramos ។

 

Real Madrid បាន​គ្រង​ជើង​ឯក​ពាន​រង្វាន់​​ UEFA Champions League ២០១៨ លើក​ទី​៣​ជាប់​ៗគ្នា​ បន្ទាប់​ពី​ឈ្នះ​ក្រុម​ហង្សក្រហម​ Liverpool ដោយ​លទ្ធផល​ ៣-១​ ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​នៅ​ប្រទេស​អ៊ុយក្រែន។

ក្នុង​ការ​ប្រកួត​នេះ​ដែរ ​កីឡាករ​២​នាក់​បាន​រង​របួស​ត្រូវ​ប្ដូរ​ចេញ​គឺ Salah ​របស់​ក្រុម Liverpool ​និង Carvajal ​របស់​ក្រុម Real Madrid ហើយធ្វីដែលសំខាន់នោះគឺ Mohamed Salah កំពុង​តែ​មាន​ការ​ជជែក​គ្នា​ខ្លាំង ត្បិត​អី​រូបគេ​រង​របួស​ហើយ តែ​ព្យាយាម​បន្ដ​លេង​រហូត​ទាល់​តែ​មាន​ការ​ឈឺ​ចាប់​ខ្លាំង ​លេង​លែង​បាន។

ដោយ​នេះ ​អាច​នឹង​ធ្វើ​ឱ្យ​ស្មា​មាន​របួស​កាន់​តែ​ខ្លាំង ​ហើយ​អាច​នឹង​មិន​មាន​វត្តមាន​លេង​នៅ FIFA World Cup ​នៅ​ប្រទេស​រុស្ស៊ី​ថែម​ទៀត ព្រោះ​ថា​ការ​ប្រកួត​ឈាន​ចូល​នៅ​ពាក់​កណ្ដាល​ខែ​ក្រោយ​នេះ​ហើយ។

យ៉ាងណាមិញ ​របួស​ស្មា​កីឡាករ​សំខាន់​ខាង​លើ​នេះ ​នឹង​ត្រូវ​ពិនិត្យ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ម្ដង​ទៀត ​ក្រោយ​ពី​ចប់​ការ​ប្រកួត​ខាង​លើ​ទៅ។

ដូច្នេះ​ហើយ រូបគេ​ត្រូវ​តែ​ព្យាយាម​ឱ្យ​ខ្លាំង​ដើម្បី​ជា​សះស្បើយ ទៅ​លេង​នៅ World Cup ​ទាន់​ពេល​វេលា៕