ជនសង្ស័យ២នាក់បានឆក់ទូរស័ព្ទដៃបានស​ម្រេច តែត្រូវ…(ចុចអានបន្ត)

ភ្នំពេញ៖ ជនសង្ស័យ២នាក់បានធ្វើសកម្មភាព​ ឆក់ទូរស័ព្ទដៃពីនារី២នាក់ខណៈកំពុងតែជិះម៉ូតូឌុបគ្នា បានសម្រេចហើយ ក៏ត្រូវ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករាឃាត់ខ្លួនភ្លាមមៗទើបប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ផ្សារដេប៉ូ២ យកទៅសួរនាំនៅវេលាម៉ោង១និង៣០នាទី ថ្ងៃពុធ ១៦កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨នេះតាមបណ្ដោលផ្លូវ១៣៨ នៅសង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។


បើតាមសម្ដីពីសមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុជនរងគ្រោះដែលជានារីទាំង២នាក់ខណៈកំពុងតែជិះម៉ូតូមួយគ្រឿងម៉ាកឃ្លឺកឌុបគ្នា ភ្លាមនោះក៏ស្រាប់តែមាន ជនសង្ស័យ២នាក់ខាងលើ បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាc125 ពាក់ស្លាកលេខភ្នំពេញ 1GI-0203 មកឆក់ទូរស័ព្ទដៃជនរងគ្រោះដែរអង្គុយខាងក្រោយ ហើយជនសង្ស័យជិះម៉ូតូគេចខ្លួនស្រាប់តែត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករាដែរកំពុងល្បាតនៅក្បែរនោះក៏បាននាំគ្នាដេញរហូតទើបឃាត់ខ្លួនភាមៗតែមង្ត ទើបប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ផ្សារដេប៉ូ២ ព្រោះជាម្ចាស់ទឹកដីផងដែរ។

បច្ចុប្បន្ន ជនសង្ស័យរួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្ដិ៍រដ្ឋបាលនគរបាលផ្សារដេប៉ូ២សួរនាំ និងកសាងសាណុំរឿងបញ្ចូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ចាត់ការបន្តតាមនីតិវិធីច្បាប់៕