ស្រីកាកី ប្តីមិននៅលួចរួមរក្សជាមួយប្អូនថ្លែ ពេលប្តីមកទាន់ចាប់វាយរបួសពេញខ្លួន សមត្ថកិច្ចចាប់ខ្លួនប្តី ដាក់ខ្នោះចោទពីបទហឹង្សាក្នុងគ្រួសារ
ខេត្តកោះកុង ៖ កាលពីវេលាម៉ោង៥និង២០នាទីល្ងាចថ្ងៃទី០២ មិថុនា ២០១៨ មានករណីអំពើហិង្សាក្នុងគ្រូសារមួយបានកើតឡើងនៅចំណុចភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង គឺប្តីវាយប្រពន្ធព្រោះ តែប្រពន្ធលួចមានសហាយស្មន់ ដេករួមរក្សជាមួយប្អូនបង្កើតនៅលើផ្ទះ ខណៈប្តីទៅទាន់ ។

ជនសង្ស័យជាប្តីឈ្មោះ ម្បេត សំឡឺង អាយុ២១ឆ្នាំ មុខរបរជាអ្នកនេសាទ (ឃាត់ខ្លួន) រីឯជនរងគ្រោះជាប្រពន្ធមានអាយុ១៩ឆ្នាំ មានទីលំនៅភូមិ ខេត្តកោះកុង ។
ដើមចមបណ្តាលឲ្យប្តីប្រើអំពើហិង្សាលើប្រពន្ធត្រូវបានបុរសជាប្តីសារភាពប្រាប់សមត្ថកិច្ចឲ្យដឹងថា ថ្ងៃកើតហេតុខ្លួនបានទៅនេសាទត្រីនៅកណ្តាលសមុទ្រដូចសព្វមួយដង លុះវេលាល្ងាចខ្លួនបានមកដល់ផ្ទះ ស្រាប់តែឃើញប្រពន្ធកំពុងផិតក្បត់ដេករួមរក្សជាមួយប្អូនប្រុសខ្លួនបង្កើតដែលពេលនោះខ្លួនខឹងពេកទ្រាំមិន បានក៏ចាប់វាយប្រពន្ធហើមមុខហើមមាត់ ។

ភ្លាមនោះដែរប្អូនប្រុសបានស្ទុះលោតចេញតាមបង្អួចរត់គេចខ្លួនបាត់ ។ ករណីអំពើហិង្សានោះត្រូវបានសមត្ថកិច្ចចាប់ខ្លួនបុរសជាប្តី ហើយក៏សាងសំណុំរឿងតាមផ្លូវច្បាប់ ពីបទប្រើអំពើហិង្សា ៕