ខេត្តកំពត៖ គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់មួយបានកើតឡើងកាលពីវេលាម៉ោង៨និង៥០នាទីព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៨នេះ លើកំណាត់ផ្លូវជាតិលេខ៣ កំពត-ព្រះសីហនុ ចំណុចខាងលិច ផ្លូវចូលកំពុងផែថ្មីវិញហួរ ចម្ងាយ ១០០ម៉ែត្រ ស្ថិតក្នុង ភូមិគីឡូ១២ ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត។

បើតាមសម្តីអ្មកនៅក្បែរនោះបានប្រាប់ថា មុនពេលកើតហេតុ គេឃើញរថយន្តដឹកជញ្ជូន ធន់ធំ ម៉ាក ហ៊ីយិនដាយ ពណ៌ស ពាក់ស្លាក លេខ សៀមរាប 3A-1505 បើកបរក្រោមមេឃ កំពុងធ្លាក់ភ្លៀង ក្នុងល្បឿនលឿន ទិសដៅពីលិចទៅកើត លុះជិតដល់ចំណុចកើតហេតុ បានបើកវ៉ាម៉ូតូ មួយគ្រឿង ហើយក៏រអិល ជ្រុលទៅបុករថយន្តធន់ធំ មួយគ្រឿងទៀត ម៉ាកហ្វុយសូ ពណ៌ស ដែលខ្ទាតស្លាកលេខធ្លាក់បាត់ ក្នុងទិសដៅបញ្ជ្រាស់គ្នា លាន់ដូចរន្ទះបាញ់ក៏បណ្តាលឲ្យ តៃកុងនិងព្រូរថយន្ត ពីរនាក់ ដែលមិនទាន់ស្គាល់ឈ្មោះ រងរបួសធ្ងន់។
រីឯអ្នកបើកបររថយន្តហ៊ីយិនដាយ សំណាងល្អមិនមានគ្រោះថ្នាក់ ហើយក្រោយហេតុការណ៍ភ្លាម បានចុះរត់គេចខ្លួនបាត់ ៕






(មានវិដេអូ)
https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fcampost.news%2Fvideos%2F1948377275214779%2F&show_text=0&width=560
https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fcampost.news%2Fvideos%2F1948377398548100%2F&show_text=0&width=560
ដោយ៖ សុវណ្ណ ដេត
ប្រភព៖ FB