ភ្នំពេញ៖ ករណីស្ត្រីម្នាក់ ដាច់ចិត្តឱបកូន លោតទឹកស្ពានជ្រោយចង្វារ បង្កឲ្យមានករភ្ញាក់ផ្អើលទាំងរំលងអាធ្រាត្រ ថ្ងៃទី០៤ មិថុនា ២០១៨នេះស្ថិតនៅចំនុចលើស្ពានជ្រោយចង្វារក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ។
ស្រីម្នាក់មានវិប្បត្តក្នុងគ្រួសារដាច់ចិត្តបីកូនតូចទើបតែអាយុបាន២ខែតែប៉ុណ្ណោះមកលោតទឹកពីលើស្ពានជ្រោយចង្វារថ្មីតែមិនបានសំរេចត្រូវប្រជាពរដ្ឋឃើញទាន់ឃាត់ក៍នាំមកគល់ស្ពានត្រើយខាងលិចប្រគល់អោយសមត្ថកិច្ច។

ស្ត្រីដែលប៉ុនប៉ងសម្លាប់ខ្លួនមានឈ្មោះខេង ណាវីភេទស្រីអាយុ២៧ឆ្នាំមុខរបរនៅផ្ទះស្នាក់នៅផ្ទះជួលម្ដុំរោងកុនលុចក្នុងខណ្ឌដូនពេញមានស្រុកកំនើតនៅក្រុងសួងខេត្តត្បូងឃ្មុំ ជាកូនកំព្រាឪពុកម្តាយ។
មុនឈានទៅដល់លោតទឹកសម្លាប់ខ្លួនដោយពិបាកក្នុងចិត្តពេកព្រោះប្ដីដែលរួមរស់ជាមួយគ្នាអស់រយៈកាលប្រាំបីឆ្នាំមកហើយដោយមួយរយះនេះគាត់ដើរមិនសូវចូលផ្ទះដោយមានស្រីនៅខាងក្រៅ ចំណែកលុយចាយវិញគាត់មិនដែលអោយគ្រប់គ្រាន់ទេជួនកាលដាច់បាយក៏មានដោយពិបាកចិត្តគិតអ្វីលែងចេញទើបដាច់ចិត្តមកលោតទឹកសម្លាប់ខ្លួនតែដោតសារបានបងប្អូនប្រជាពលរដ្ឋឃើញដែលធ្វើដំណើរឃើញទាន់បានចាប់ហើយនិយាយលួងលោមកុំអោយគិតខ្លី ទើបខ្ញុំតាមគាត់ដើរត្រលប់មកក្រោយវិញក៍បានអង្គុយនៅការ៉ាសសាំងតេលាតែដោយហូរទឹកភ្នែកទាំងមិនដឹងខ្លួន។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ក៏បាននិយាយលួងលោមរយៈពេលយូរ ទើបព្រមទៅជាមួយសមត្ថកិច្ចត្រលប់ទៅផ្ទះជួលវិញ៕



(មានវិដេអូ)
https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fmeng.emmaboyz%2Fvideos%2F1845716212395005%2F&show_text=0&width=560
https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fmeng.emmaboyz%2Fvideos%2F1845719335728026%2F&show_text=0&width=560