
មានវីដេអូមួយ បានចែកចាយពេញបណ្តាញសង្គម បង្ហាញនូវសកម្មភាពបុរសម្នាក់ បានសម្ញែងកាន់កាំភ្លើងនៅក្នុងវង់ផឹកស៊ីមួយ ធ្វើឲ្យមហាជនជាច្រើនបានសម្តែងការរិះគន់យ៉ាងខ្លាំងដល់បុរសរូបនោះ ដែលលេងសើចមិនសមគួរដោយយកកាំភ្លើងមកកាន់នៅក្នុងវង់ផឹកស៊ី។


ដោយមានការលើកឡើងពីមហាជនថា ”ជួយshare អោយគាត់ល្បីផង! ចុមសាហាវមេះលេង សុទ្ធតែកាំភ្លើងចឹងហ្មងពេលផឹកសុី បើចឹងមែនព្រលឹងដឹងថាចេញសុីព្រលឹតបាត់ហើយ តើកាំភ្លើងជ័រ រឺមែនទែនមានតែ សមត្ថកិច្ចទេទើបអាច រកហេតុផលបាន”។



យ៉ាងណាមិញគេពុំបានស្គាល់នូវអត្តសញ្ញាណបុរសដែលបានកាន់កាំភ្លើងនៅក្នុងវង់ផឹកស៊ីនោះទេ ប៉ុន្តែមហាជននៅលើបណ្តាញសង្គមហ្វេសប៊ុកបានសំណូមពរឲ្យសមត្ថកិច្ចពាក់ព័ន្ធធ្វើការស្រាវជ្រាវ និងសុំឲ្យមានឃាត់ខ្លួនបុរសខាងលើយកទៅសាកសួរអប់រំចាត់ការតាមនីតិវិធី៕
ប្រភព៖ Cambodia Agency News