
ភ្នំពេញ៖ ក្រោយពីបែកធ្លាយវិដេអូ ឪពុកបង្កើតវាយកូនខ្លួនឯងយ៉ាងសាហាវព្រៃផ្សៃ ដោយធាក់ផង ទាត់ផង ធ្វើឲ្យក្មេងរងគ្រោះមានកាឈឺចាប់ ដោយយំផង ស្រែកផងសុំអង្វរលោកឪពុកឲ្យឈប់វាយរូបគេទៀត ។





វិដេអូនេះបានបែកធ្លាយកាលពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០១៨ ដោយធ្វើឲ្យអ្នកលេងនៅតាមបណ្តាញសង្គមហ្វេសប៊ុក នាំគ្នាចុចស៊ែរតៗគ្នារហូតដឹងដល់សមត្ថកិច្ច ព្រមទាំងបានធ្វើកាឃាតខ្លួនឪពុកចិត្តព្រៃផ្សៃនេះបានហើយគឺនៅថ្ងៃនេះតែម្តង ។
តាមសម្តីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ហិន សុផាន់ណា អាយុ៣៩ឆ្នាំ ត្រូវជាឪពុកបង្កើតរបស់កុមារារងគ្រោះ ឈ្មោះ ហេង ឡិថុន អាយុ៦ឆ្នាំ ដែលទីកន្លែងស្នាក់នៅផ្ទះលេខ៧៣ ផ្លូវមុន្នីរ៉េត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។


ក្រោយពីឃាត់ខ្លួន ពេលនេះជនសង្ស័យកំពុងធ្វើការសាកសួរ នៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃក្រសួងមហាផ្ទៃ៕
(មានវិដេអូ)
ដោយ៖ សុវណ្ណ ដេត