បុរសម្នាក់ ដែលគេស្គាល់ថាជាកងអង្គរក្ស បានចូលវៃបុរសម្នាក់ទៀតដែលកំពុងតែ…(ចុចអាបន្ត)

រាជធានីភ្នំពេញ ៖ ហេតុការណ៍ដ៏ហួសចិត្តមួយកើតឡើង ខណៈពេលបុរសម្នាក់ កំពុងអង្គុយញាំអីជាមួយមិត្តភ័ក្ត៤នាក់ទៀត​ ក៏ស្រាប់តែលេចមុខបុរសម្នាក់ដែលគេស្គាល់ថា ជាកងអង្គរក្ស BHQ នោះ បានដើរចូលទៅវាយបួនប្រាំដៃកណ្ដាលមុខ បង្កការភ្ញាក់ផ្អើលដល់សន្តិសុខយាមនៅកោះពេជ្រ ចុះមកជួយឃាត់និងនាំខ្លួនបុរសរូបនោះទៅប៉ុស្តិ៍ភ្លាមៗផងដែរ។

ករណីហិង្សារ​នេះបានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១០៖៥៥នាទីយប់ ថ្ងៃទី១៥ ខែមិថុនា​ ឆ្នាំ២០១៨ នៅហាងលក់អាហារមួយកន្លែង ក្នុងកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បុរសដែលត្រូវគេវាយមានឈ្មោះថា អ៉ិត​ ស៊ាងយី អាយុ៣០ឆ្នាំ មុខរបរ​លក់ទូរស័ព្ទ។

ចំណែកជនដៃដល់ឈ្មោះ នីម សុផានិត អាយុ៣០ឆ្នាំ មុខរបរអង្គរក្ស BHQ ។ អ្នកទាំង២ធ្លាប់រស់នៅស្រុកជាមួយគ្នា ។

តាមសម្តីបុរស ដែលត្រូវគេវាយប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បាននាំប្រពន្ធចូលមកញាំអីជាមួយមិត្តភ័ក្តិ៤នាក់ ក្នុងហាងមួយកន្លែងនៅកោះពេជ្រ ខណៈពេលកំពុងតែនិយាយឆ្លើយឆ្លងគ្នា និងសើចសប្បាយផងនោះ ក៏ស្រាប់តែមានបុរសម្នាក់ ដែលគាត់ស្គាល់ថាជា អង្គរក្ស​ បានចូលមក​ក្រៀកគាត់ពីក្រោយ រួចស្រែកសួរថា «ហ្អែងហ្នឹងមែនឈ្មោះអាយី?» គាត់មិនទាន់បានឆ្លើយផង បុរសជាអង្គរក្សនោះ បានវាយទះមកលើផ្ទៃមុខគាត់បួនទៅប្រាំដៃ ហើយត្រូវបានមិត្តភ័ក្តដែលអង្គុយជាមួយគ្នាជួយឃាត់ ភ្លាមៗនោះ ក៏មានបុរស២នាក់ទៀតដែលបក្ខពួករបស់អង្គរក្សរូបនោះ បានដើរចូលមកចង្អុលមុខរួចរុញ​ប្រតាយប្រតប់​ជាមួយមិត្តភ័ក្តរបស់គាត់ បង្កការភ្ញាក់ផ្អើលដល់ម្ចាស់ហាងរាយការណ៍ទៅសន្តិសុខកោះពេជ្រចុះមកជួយឃាត់​ រួចនាំយកទៅប៉ុស្តិ៍នគរបាលទន្លេបាសាក់ ដើម្បីប្រគល់អោយសមត្ថកិច្ចដោះស្រាយតាម​នីតិវិធី​ ។

យ៉ាងណាមិញ រឿងរ៉ាវជម្លោះដោយសារតែ​ការ​គុំកួន​នេះ នៅមិនទាន់ត្រូវបានបញ្ចប់នៅឡើយទេ ទោះបីជាមានការសម្របសម្រួលពីសមត្ថកិច្ចក៏ដោយ ព្រោះជនរងគ្រោះកំពុងដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នៅឡើយ ៕

(វិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Femergencysocailnews%2Fvideos%2F1961751963895535%2F&show_text=0&width=560