ជំលោះក្នុងគ្រួសារ យកខ្សែអង្រឹង រិតកប្រហារ សម្លាប់ប្រពន្ធចុង រួចយកទៅកប់ចោលដូចខ្មោចឆ្កែ ពេលបែកការណ៍ សមត្ថកិច្ចអោយគាស់ខ្មោចឡើង ដើម្បីធ្វើកោសល្យវិច្ឆយ័

ខេត្តកំពង់ធំ ៖ កាលពីថ្ងៃថ្ងៃទី២០ មិថុនា ២០១៨ម្សិលមិញនេះ កម្លាំងសមត្ថកិច្ចនគរបាល ស្រុកសណ្តាន់ បានធ្វើការឃាត់ខ្លួនបុរសជាប្តី ជាប់សង្សយ័ករណីឃាតកម្ម សម្លាប់ប្រពន្ធយកសពទៅកប់ចោលនៅខាងក្រោយ ចម្ការស្វាយចន្ទី នៅតំបន់អូកូត ឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ។



តាមប្រភពសមត្ថកិច្ចនគរបាលស្រុសណ្តាន់បានឲ្យដឹងថា៖ កាលពីវេលាម៉ោង៤ និង ៣០នាទីល្ងាច ថ្ងៃទី១៨ មិថុនា ២០១៨ សមត្ថកិច្ចបានទទួលព័ត៌មានពីប្រជាពលរដ្ឋនៅតំបន់អូកូត ឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ ដោយមានការឆោរឡោបាត់មនុស្សស្រីម្នាក់ឈ្មោះ ធា អាយុ៣៨ឆ្នាំ ដែលត្រូវជាប្រពន្ធចុងរបស់ឈ្មោះ អន លឹក ភេទប្រុស អាយុ៥៣ឆ្នាំ បានទៅរស់នៅក្នុងចម្ការស្វាយចន្ទី នៅតំបន់អូកូត ភូមិឃុំខាងលើ។ក្រោយពេលសមត្ថកិច្ចទទួលបានព័ត៌មាននេះ ក៏មានការចាប់ផ្តើមធ្វើការ ស្រាវជ្រាវ និងស៊ើបអង្កេតជាបន្ទាន់ រហូតមកដល់ព្រឹកថ្ងៃទី២០ មិថុនា ២០១៨នេះ សមត្ថកិច្ចបានទៅ ដល់កន្លែងកើតហេតុ ក៏ពិនិត្យរកឃើញសាកសពឈ្មោះ ធា ត្រូវឃាតកសម្លាប់កប់ចោលនៅខាងក្រោយ ចំការស្វាយចន្ទីនោះ។


ក្រោយពីបានរកឃើញកន្លែងកប់សាកសពស្ត្រីម្នាក់នោះហើយ សមត្ថកិច្ចបានបន្ត ការឃាត់ខ្លួនឈ្មោះ អន លឹក ជាប្តីនាំទៅសាកសួរ ទើបបានចម្លើយថា រូបគេពិតជាបានសម្លាប់ប្រពន្ធចុង នោះមែន។ ប្តីជាឃាតបានសារភាពទៀតថា ការសម្លាប់ប្រពន្ធចុងដោយរឹតកនឹង ខ្សែអង្រឹងរហូត ដល់ស្លាប់ រួចយកសពទៅកប់នៅក្រោយចំការស្វាយចន្ទី។ ការសម្លាប់ប្រពន្ធចុងនេះ មូលហេតុ ដោយមានការឈ្លោះប្រកែកគ្នាទាក់ទិនរឿងរ៉ាវជាច្រើននៅក្នុងគ្រួសារ។ បន្ទាប់ពីសួរយកចម្លើយរួចរាល់ ហើយ សមត្ថកិច្ចបានកសាងសំណុំរឿងជនសសង្ស័យ ទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបញ្ជូនទៅសាលាដំបូងតាមនីតិវិធី៕