ភ្នំពេញ ៖ ជនសង្ស័យ២នាក់ លូកយកទូរសព្ទ័ដៃពីហោប៉ាវខោនារីម្នាក់បានសំរេចតែរត់មិនរួច ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១និង១០នាទីថ្ងៃពុធទី២៧ខែឧសភា ឆ្នាំ២០១៨នៅចំណុចមុខផ្ទះលេខ៣៩ ផ្លូវ២៦១ ក្រុម៣៥ ភូមិ១២ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក។
ជនសង្ស័យទាំង២នាក់ដែលឃាត់ខ្លួនបានទី១ឈ្មោះ ដុស ឧត្តម ហៅដម ភេទប្រុស អាយុ១៩ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះពុំចាំលេខ ផ្លូវលំ ភូមិCPC សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ជាអ្នកឆក់ទូរសព្ឌ័ដៃពីនារីរងគ្រោះ ។
ទី២ឈ្មោះ ហង្ស ចាន់ វាសនា អាយុ១៨ឆ្មាំមុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលមិនចាំលេខផ្លូវ២០០៤សង្កាត់អូបែកក្អម ខណ្ឌសែនសុខ ជាអ្នកបើកម៉ូតូ។
ចំណែកនារីរងគ្រោះមានឈ្មោះ ថេ លីនអាយុ២២មុខរបរលក់ដូរស្នាក់ផ្ទះលេខ៥៥ដេផ្លូវ២៣០សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។

នៅមុនកើតហេតុគឺរូបគាត់ជិះម៉ូតូចេញពីផ្ទះទៅផ្សារធ្វើដំណើរតាមផ្លូវ២៦១ពីកើតទៅលិចដោយដាក់ទូរស័ព្ទដៃនៅក្នុងហោប៉ៅខោខាងឆ្វងពេលជិះបានពាក់កណ្ដាលផ្លូវស្រាប់លេចមុខជនសង្ស័យពីរនាក់ជិះម៉ូតូម៉ាកសងសេ១២៥សេរី០១៨ពណ័ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1GW-0416 មកក្រោយហើយក៏ឆក់យកទូរសព្ទ័ដែលដាក់នៅក្នុងហោប៉ាវខោបានសំរេច។
ក្រោយពីឆក់បានហើយជនសង្ស័យទាំង២នាក់បានជិះគេចខ្លួនភ្លាមនោះជនរងគ្រោះបានជិះម៉ូតូដេញតាមពីក្រោយនិងស្រែកថាចោរៗហើយជនសង្ស័យដែលអង្គុយខាងក្រោយបានយកមួកសុវត្ថិភាពគប់ទៅលើជនរងគ្រោះទៀតតែដោយសារតែផ្លូវមានរថយន្តនៅខាងមុខជនសង្ស័យបានបន្ថយល្បឿនធ្វើអោយជនរងគ្រោះតាមមកពីក្រោយទាន់ក៏បុកដួលទាំងជនរងគ្រោះនិងជនសង្ស័យ ហើយភ្លាមនោះប្រជាពលរដ្ឋនាំគ្នាដេញចាប់ប្រគល់អោយបូលិសទឹកល្អក់២យកមកប៉ុស្តិ៍ដើម្បីធ្វើការសួរនាំ ៕
