
ខេត្តកំពង់ស្ពឺ៖ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង
កាលពីវេលាម៉ោង៩និង៥០នាទី ថ្ងៃ២៧ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅត្រង់ចំណុច ភូមិអន្លង់ថ្លឹង ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
តាមមន្ត្រីនគរបាល ជំនាញចរាចរណ៍ស្រុកភ្នំស្រួច បានឲ្យដឹងថា រថយន្ត១ គ្រឿង ម៉ាក លុច្សស៊ីសRX 300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AU 7025 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បើកបរពីកើតទៅលិចបញ្រ្ចាសគ្នា ខណៈមកដល់ចំណុចខាងលើ បានបុកម៉ូតូ១គ្រឿងម៉ាកហុងដា សេ ១២៥ ពណ៌ខ្មៅ ស៊េរី២០១៧ ពាក់ស្លាកលេខ កំពង់ស្ពឺ1I-2398 អ្នកបើកបរឈ្មោះ ខៀវ ហិត ហៅ ឃឿន ភេទ ប្រុស អាយុ៥៨ ឆ្នាំ រស់នៅភូមិ ក្រាំង ថ្នល់ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បណ្តាលឲ្យ អ្នកបើកបរម៉ូតូស្លាប់ នៅកន្លែងកើតហេតុ ។
ចំពោះអ្នកបើករបររថយន្ត ពេលបុករួចបានចុះរត់គេចខ្លួនបាត់ ។ សពត្រូវបានក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យ តាមប្រពៃណី៕
