លួចម៉ូតូគេបានសម្រេច ស្រាប់តែចៃដន្យជិះកាត់មុខម្ចាស់ ម្ចាស់ដេញចាប់ផ្អើលពេញភូមិ..(ចុចអានបន្ត)

ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ បានលួចម៉ូតូពីឃុំវិហារសួគ៌ អស់ជាច្រើនខែ លុះម្ចាស់ប្រទះឃើញប្ដឹងសមត្ថកិច្ច ស្រុកមុខកំពូល ឲ្យដេញស្ទាក់ចាប់បានប្រគល់មកឲ្យនគរបាលស្រុកខ្សាច់កណ្ដាល ហេតុការណ៍លួចម៉ូតូនេះបានកើតឡើងតាំងពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ ម៉ោង១៩:៣០ នាទី ចំណុចភូមិសេដា ឃុំវិហារ
សួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

លោក រត្ន័ សុភា នាយប៉ុស្តិ៍វិហារសួគ៌បានឲ្យដឹងថា ជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះសន ផានិត ភេទ ប្រុស អាយុ២៦ ឆ្នាំ ជន
ជាតិ ខ្មែរ មុខរបរ ជាងតាត់សក់ មានទីលំនៅភូមិវិហារសួគ៌ជើង ឃុំ វិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

ជនសង្ស័យឈ្មោះ យ៉ុង គោ ភេទប្រុសអាយុ២៤ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងផ្សាដែក មានទីលំនៅភូមិស្លែង ឃុំ ជីបាល ស្រុកស្រីសន្ធរ ខេត្តកំពង់
ចាម(ឃាត់ខ្លួន)។ រីឯម៉ូតូ ០១ គ្រឿង ម៉ាកនីច (Suzuki Nex) ពណ៌ស ស៊េរីឆ្នាំ ២០១៨ផ្លាកលេខ កណ្តាល 1W-7907។

សមត្ថកិច្ចដដែលបន្តថា នៅថ្ងៃទី១៦ខែ មករាឆ្នាំ២០១៨ម៉ោង១៩.៣០នាទីជនរងគ្រោះបានយកម៉ូតូទុកនៅកន្លែងតារាងបាល់ទាត់ភូមិសេដាឃុំ វិហារសួគ៌ រួចហើយចូលទៅលែងបាលទាត់បានបន្តិចស្រាប់តែបាត់ម៉ូតូ ។

ក្រោយមកជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលវិហារសួគ៌។ដល់ថ្ងៃទី២៦.០៦.២០១៨ ម៉ោង១៥.៣០នាទីជនរងគ្រោះបានទៅបង់ប្រាក់ធនាគារ នៅផ្សារព្រែកអញ្ចាញ ស្រុកមុខកំពូល ស្រាប់តែឃើញ ជនសង្ស័យខាង លើជិៈកាត់មុខ ជនរងគ្រោះភ្លាមនោះខ្លួនស្គាល់ ក៏រាយការណ៍ប្រាប់នគរបាលស្រុកមុខកំពូល កម្លាំងនគរបាលស្រុក រួមជាមួយជនរងគ្រោះ ដេញតាម ចាប់ជនសង្ស័យបាន។

អធិការដ្ឋាននគរបាលស្រុកមុខកំពូលបានប្រគល់ ជូនអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ដើម្បីបន្តចាត់ការបន្ត ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាថា ខ្លួនពិតជាបានលួចម៉ូតូជនរងគ្រោះយកទៅទុកនៅផ្ទះរបស់ខ្លួនមែន ករណីនេះ សមត្ថកិច្ចបន្តចាត់ការតាមនីតិវិធី៕