កំពង់ស្ពឺ ៖មុខសញ្ញាចោរប្លន់ ដ៏សកម្មនៅទឹកដីព្រំប្រទល់ខេត្ដតាកែវ - កំពង់ស្ពឺ ត្រូវបានកំលាំងនគរបាលស្រុក បសេដ្ឋ ធ្វើការបង្រ្កាបបានចំនួន ៣នាក់ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨យប់ ម៉ោង ២៣ : ១៥នាទីនៅចំណុចលើទំនប់វត្តពោធិ ក្នុងភូមិពោធិធំ ឃុំពោធិអង្រ្គង ស្រុកបសេដ្ឋ ខេត្ត កំពង់ស្ពឺ ។

បើតាមសម្តីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនសង្ស័យ៣នាក់ខាងលើបានធ្វើសកម្មភាព សំឡុត កំរាមកំហែងយកម៉ូតូ ១គ្រឿង ម៉ាក SUZUKI និច សេរី ២០១៧ ពណ៍ស្លាកលេខ កំពង់ឆ្នាំង 1H - 9988 ពីជនរងគ្រោះ ឈ្មោះ ឆេង លីណា ភេទស្រី អាយុ ២០ឆ្នាំ នៅភូមិក្រាំងអំពឹល ឃុំក្រាំងស្គា ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។
ករណីនេះដែរ ជនរងគ្រោះមិនបានរាយការណ៍មកសម្ថកិច្ចភ្លាមៗនោះឡើយ រហូតដល់ម៉ោង ១៥:០០នាទី ទើបគាត់រាយការណ៍មកសមត្ថកិច្ច ក្រោយទទួលបានពត៍មានកំលាំង ជំនាញបាន សហការស្រាវជ្រាវ កំណត់មុខសញ្ញាភ្លាមៗឃាត់ខ្លួន ជនសង្ស័យ បានចំនួន ៣ នាក់នៅចំណុច ភូមិត្រពាំងឈូក ឃុំពោធិអង្រ្គង ស្រុកបសេដ្ឋ ។

ហើយជនសង្ស័យទាំងនោះមានឈ្មោះទី ៖
១-ឈ្មោះ ហ៊ែល ម៉េង ប្រុស អាយុ ២០ ឆ្នាំនៅភូមិ កំប៉ោ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង តាកែវ
២-ឈ្មោះ មាន ហុង (ហៅ ឆុង) ភេទ ប្រុស អាយុ ១៨ ឆ្នាំ នៅភូមិត្រពាំងវែង ឃុំបឹងត្រាញ់ខាងត្បូង
៣-ឈ្មោះ សែម សីហា ប្រុស អាយុ ១៨ឆ្នាំនៅភូមិរមន្ដ ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតកែវដកហូតម៉ូតូចំនួន ២គ្រឿង ម៉ាកC125 ពណ៏ខ្មៅសេរី ២០១៧ គ្មានស្លាកលេខ ម៉ូតូជនសង្ស័យជិះធ្វើសកម្មភាព និងម៉ាក Suzuki Nexជាម៉ូតូរបស់ជនរងគ្រោះចំណែកបក្សពួកជនសង្ស័យរត់គេចខ្លួនមួយចំនួនទៀត ក្រោយពីសាកសួរជនសង្ស័យទាំងបីនាក់ បានឆ្លើយសារភាពថាខ្លួននិងបក្សពួកពិតជាបានធ្វើសកម្មភាពកំហែងយកម៉ូតូពីជនរងគ្រោះពិតប្រាកដមែន។
ជនសង្ស័យរួមទាំងវត្ថុតាង ជំនាញកសាងសុំណុំរឿងបញ្ជូនទៅការិយាល័យ ជំនាញខេត្តបន្ដចាត់ការតាមនីតិវិធី៕



ដោយ៖ សុវណ្ណ ដេត