ហួសចិត្ត!! ខណះពេលប្រទេសថៃព្យាយាមជួយរុករកមនុស្សកំពុងតែបាត់ខ្លួននៅក្នុងរូងភ្នំ រីនៅប្រទេសខ្មែរយើងបែរជាព្យាយាមសម្លាប់មនុស្សដើម្បីតែទ្រព្យសម្បត្តិបន្តិចបន្តួចទៅវិញ..(ចុចអានបន្ត)

ភ្នំពេញ៖ កម្លាំងនគរបាលនៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការណ៍ជាមួយនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ និងនគរបាលស្ទឹងមានជ័យ នាំខ្លួនឃាតករប្តីប្រពន្ធ២នាក់ មកចង្អុលបង្ហាញ និងធ្វើត្រាប់ពីទីកន្លែងដែលពួកគេវាយសម្លាប់ នារីអ្នករកស៊ីរាប់លុយម្នាក់ ហើយមកទម្លាក់ចោលក្នុងប្រឡាយទឹកស្អុយ ស្ថិតនៅផ្លូវ៣៧១ភូមិអូបែកក្អមសង្កាត់អូបែកក្អមខណ្ឌសែនសុខកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨នេះ ។

យោងតាមចម្លើយសារភាពពីជនសង្ស័យបានឱ្យដឹងថា កាលពីយប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១៧ល្ងាច ជនសង្ស័យបានតេហៅនារីរងគ្រោះ ឱ្យទៅផ្ទះរបស់ខ្លួនដើម្បីខ្ចីលុយ ហើយនារីរងគ្រោះបានទៅផ្ទះជនសង្ស័យដោយនឹកស្មានមិនដល់ថា ជនសង្ស័យរៀបចំគម្រោងវាយប្លន់សម្លាប់នោះទេ។

ជនសង្ស័យមានគ្នា៣នាក់បានបិទទ្វារព្រួតវាយនារីរងគ្រោះ នៅបន្ទប់ជួលរបស់ជនសង្ស័យផ្ទាល់តែម្តង ដែលស្ថិតនៅភូមិទ្រា២ សង្កាត់ស្ទឹងមានជយ័១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយវ៉ៃប្លន់យកលុយ ។

លុះនៅវេលាម៉ោង៩យប់ ថ្ងៃដដែលក្រុមជនសង្ស័យទាំង៣នាក់ បានយកសពនារីរងគ្រោះដាក់ចូលក្នុងកញ្ឆេដាក់នំប៉័ង ហើយដាក់លើរទេះ ដឹកយកមកទម្លាក់ចោលចូលក្នុងប្រឡាយទឹកស្អុយនៅផ្លូវ៣៧១ព្រំប្រទល់ជាមួយខណ្ឌមានជ័យ និងខណ្ឌសែនសុខ។

បើតាមសមត្ថកិច្ចបានឱ្យដឹងថា នារីរងគ្រោះខាងលើមានឈ្មោះ ខ្នើយ សឹង អាយុ៣១ឆ្នាំ មុខរបរជាអ្នករកស៊ីចងការប្រាក់ ស្នាក់នៅភូមិទ្រា២សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងទៀតថា ដោយមានការបាត់សមាជិក ក្រុមគ្រួសាររយៈពេល១០ថ្ងៃ មិនឃើញ បងប្អូនជនរងគ្រោះបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១ ។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីក្រុមគ្រួសារជនរងគ្រោះហើយ សមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យទី១ សហការណ៍ជាមួយកម្លាំងព្រហ្មទណ្ឌខណ្ឌមានជ័យ នគរបាលព្រហ្មទណ្ឌនៃស្នងការក្រុង និងនគរបាលនៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបើកការស្រាវជ្រាវ រហូតកំណត់មុខសញ្ញាបាន និង ឈានដល់ការចាប់ខ្លួនឃាតករ ដែលជាជនសង្ស័យប្រុសស្រី២នាក់និងបក្ខពួកកំពុងរត់គេចខ្លួន។

សេចក្តីរាយការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ ជនដៃដល់ បានចងការប្រាក់ពីជនរងគ្រោះ ប៉ុន្តែមិនសង ហើយថែមទាំងហៅជនរងគ្រោះទៅផ្ទះ ហើយវាយសម្លាប់ជនរងគ្រោះរហូតបានសម្រេច ព្រមទាំងប្លន់យកលុយដែលជាប់និងខ្លួននាងទៀតផង ហើយយកសពមកទម្លាក់ចោលក្នុងទឹកប្រឡានេះតែម្តងទៅ។

បច្ចុប្បន្នជនសង្ស័យទាំ២នាក់ខាងលើត្រូវបានកសាងសុំនុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ ៕

ប្រភព៖ FB