ដូចយកសាច់ ទៅផ្ញើមាត់ខ្លា ! បុរសម្នាក់យកម៉ូតូទៅផ្ញើ ដូចឲ្យគេយកទៅលក់ បានជាង១០ថ្ងៃទើបចាប់ខ្លួនបាន..(ចុចអានបន្ត)

(ព្រៃវែង)៖ ជនសង្ស័យ២នាក់ ត្រូវបាននគរបាលឃាត់ខ្លួន បន្ទាប់ពីពួកគេលួចម៉ូតូ ដែលម្ចាស់យកមកផ្ញើនៅផ្ទះរបស់ខ្លួន ពេលលក់បានលុយហើយយកទៅចាយម៉ត់គ្មានសល់។
ការឃាត់ខ្លួននេះបានធ្វើឡើង កាលពីវេលាម៉ោង២រសៀលថ្ងៃទី២៩ខែមិថុនាឆ្នាំ២០១៨ នៅចំណុចភូមិ កំពង់ពពិល ឃំុកំពង់ពពិល ស្រុក
ពារាំង ខេត្តព្រៃវែង ។

លោក ស៊ឹម កុសល អធិការស្រុកពារាំងបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ទី១ឈ្មោះ គីម សុខនី ភេទប្រុស អាយុ៣១ឆ្នាំ
នៅភូមិកំពង់ពពិល ឃំុកំពង់ពពិល ស្រុកពារាំង។
២ ឈ្មោះ ហេង គីមសាន ភេទប្រុស អាយុ ២៦ឆ្នាំនៅភូមិកំពង់ពពិល ឃំុកំពង់ពពិល ស្រុកពារាំង។
ចំណែកម្ចាស់ម៉ូតូ ឈ្មោះ ពំុ សាត ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិ
ព្រៃសម្លាញ ឃំុ រកា ស្រុកពារាំង។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ដើមចមដំបូងនៅព្រឹកថ្ងៃទី១៦ខែមិថុនាឆ្នាំ២០១៨ ជនរងគ្រោះបានមកផ្ញើម៉ូតូ នៅកន្លែងលាងម៉ូតូនៃផ្ទះជនសង្ស័យស្នាក់នៅនិងធ្វើការ ព្រោះខ្លួនរវុលបើកឡានដឹកដីជិតនោះ។ លុះដល់ម៉ោង១១ថ្ងៃត្រង់ក្នុងថ្ងៃដដែលជនសង្ស័យទាំង២នាក់បានយកម៉ូតូនោះបើកចេញទៅលក់យកលុយចែកគ្នាអស់។

ភ្លាមៗនោះ ជនរងគ្រោះមកប្ដឹងសមត្ថកិច្ច ឲ្យធ្វើកាស្រាវជ្រាវរកម៉ូតូរបស់ខ្លួនម៉ាក C125 ពណ៌ខ្មៅស៊េរី 015 ពាក់ស្លាកលេខ ភ្នំពេញ 1FE 4767ដែលជនសង្ស័យមិនស្គាល់អត្តសញ្ញាណ លួចយកនៅចំណុចភូមិ កំពង់ពពិល ឃំុកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។
ជាមួយគ្នានោះនៅថ្ងៃទី២០ខែដដែលសមត្ថកិច្ចបានមកឆែកមើលកាម៉េរា សុវត្តិភាព ផ្ទះទល់មុខឃើញសកម្មភាពជនសង្ស័យលួចម៉ូតូ ទើបឈានដល់ឃាត់ខ្លួនជនសង្ស័យទាំង២នាក់នៅវេលាម៉ោងខាងលើ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងបំពេញសំណំុរឿងដើម្បីចាត់ការតាមនីតិវិធី៕