សប្បាយក្លាយជាទុក្ខ!! ដើម្បីញុំាង កម្មវិធី ផឹកសុីអោយកាន់តែប្លែក បុរស​មួយក្រុម បានយកកូនគ្រែ ផ្ងារជើងដាក់លើ​ស្នោ​បណ្តែតទឹកបឹង ​ជិះអង្គុយ​ផឹកស្រា ស បណ្តើរ​ច្រៀង​លេង​បណ្តើរ ស្រាប់តែ​ក្រឡាប់​ លិច​បាត់មនុស្សម្នាក់​ រក​សាកសព​មិនទាន់ឃើញ

ភ្នំពេញ ៖សប្បាយក្លាយជាទុក្ខ!! ដើម្បីញុំាង កម្មវិធី ផឹកសុីអោយកាន់តែប្លែក បុរស​មួយក្រុម បានយកកូនគ្រែ ផ្ងារជើងដាក់លើ​ស្នោ​បណ្តែតទឹកបឹង ​ជិះអង្គុយ​ផឹកស្រា ស បណ្តើរ​ច្រៀង​លេង​បណ្តើរ ស្រាប់តែ​ក្រឡាប់​ លិច​បាត់មនុស្សម្នាក់​ រក​សាកសព​មិនទាន់ឃើញ ហេតុការណ៍នេះកើតឡើងស្ថិតនៅក្នុង​ត្រពាំង​អង្គ ភូមិ​ជ្រេស​ខាងជើង សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រហូតមកដល់​វេលា​រសៀល​ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨នេះ​ទៅហើយ នៅតែ​រក​សាកសព​មិនទាន់​ឃើញ សាច់ញាតិ ក្រុមគ្រួសារ ប្រជាពលរដ្ឋ បន្ត​ចុះ​រាវរក ។

បុរស​ចំណាស់​ម្នាក់​ខណៈជិះ​ស្នោអង្គុយ​ផឹកស្រា ស បណ្តើរ​ច្រៀង​លេង​បណ្តើរ បែ​ជា​ក្រឡាប់​ធ្លាក់ចូល​ទឹក​លង់​លិច​បាត់​ស្លាប់រក​សាកសព​មិនឃើញ​តាំងពី​វេលា​ម៉ោង៥និង៣០នាទី​ល្ងាច​ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨។ ជនរងគ្រោះ​ឈ្មោះ ប៊ូ ឡាំ ភេទ​ប្រុស អាយុ៥៤ឆ្នាំ មុខរបរ​នៅផ្ទះ ភូមិ សង្កាត់​កើតហេតុ​ខាងលើ ។

តាម​សាច់ញាតិក្រុមគ្រួសារបានឱ្យដឹងថា កាលពី​ល្ងាច​ថ្ងៃទី២៨ខែមិថុនា ឆ្នាំ២០១៨ ជនរងគ្រោះ ចុះ​ជិះ​លើ​ស្នោបណ្តែត​ទឹកនិង​ផឹកស្រា ស ច្រៀង​លេង”ជិះទូក​លេង​តាម​គង្គា” ។តែ​ជា​ចៃដន្យ ដុំ​ស្នោ​នោះបាន​ក្រឡាប់ ធ្វើ​ឲ្យ​ជនរងគ្រោះ​ដាំដូង​ធ្លាក់ចូល​ទៅក្នុង​ទឹក​លិច​បាត់​តែម្តង ។

ប្រជាពលរដ្ឋចុះ​រាវរកភ្លាមៗតែ​រក​មិនឃើញហើយ​ដឹងថាជនរងគ្រោះ​ពិតជា​ស្លាប់​ហើយដោយសារ​លង់​ស្លាប់លិច​បាត់​ក្នុង​ទឹករក​សព​មិនទាន់​ឃើញក្រុមគ្រួសាររៀបចំ​ទីកន្លែងមាត់​ត្រពាំងទឹក​នោះ​តែម្តង។

ត្រៀម​រង់ចាំ​ធ្វើបុណ្យ​នៅ​រោងបុណ្យ​រួម​មាត់​ត្រពាំងទឹក ប៉ុន្តែ​រហូតមកដល់​វេលា​ម៉ោង៣រសៀល​នេះ​ទៅហើយសព​នៅ​មិនទាន់​រកឃើញសូម្បីតែ​អណ្តែតក៏​មិនទាន់​តែក្រុមគ្រួសារបន្ត​ចុះ​រាវនិង​រងចាំ​សាកសព៕