មានរថយន្ត​៣គ្រឿង​បុក​បបន្តកន្ទុយគ្នា​ រួចក៍ប៉ះទៅនឹងម៉ូតូមួយគ្រឿងទៀត បង្កឲ្យឲ្យមានរបួសធ្ងន់ស្រាលជាច្រើននាក់..(ចុចអានបន្ត)

ស្រុកព្រៃនប់៖ មានរថយន្ត​៣គ្រឿង​បុក​ប៉ះគ្នា​ រួចក៍ប៉ះទៅនឹងម៉ូតូមួយគ្រឿងទៀត កាលពីម៉ោងជាង៥ល្ងាច ថ្ងៃ​ទី​៣០ ខែ​មិថុនា​​​ ឆ្នាំ​២០១៨​ លើផ្លូវ​ជាតិ​លេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​ ២១១-២១២​ មុខ​តំបន់​រោងចក្រ​សេដ្ឋកិច្ច​ពិសេស​ ឃុំ​បិតត្រាំ​ង​​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​ ។

បើយោងតាមរបាយការណ៍ពីសមត្ថកិច្ចអោយដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង​ រវាង​ រថយន្ត​ ០១គ្រឿង​ម៉ាក​ HYUNDAI ពណ៌ ស ពាក់ផ្លាកលេខ​កំពង់ស្ពឺ 3A 0471​( អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​ )មានទិសដៅចេញពី​ក្រុង​ព្រះសីហនុ​​ ​បាន​បុក​ពីខាង​ក្រោយ​រថយន្ត​ដឹក​កម្មករ​ ០១គ្រឿង​ម៉ាក​ SANGYONG ពណ៌ ស្លែ​ ពាក់ផ្លាកលេខ​ព្រះសីហនុ​2A-3624 បើកបរ​ដោយ​ឈ្មោះ​ ង៉ែត​ ផល្លា​ ភេទ​ ប្រុស​ អាយុ​ ៣៥ឆ្នាំ​​ មានទីលំនៅ​ភូមិ​អូរឧកញ៉្ញាហេង​ ឃុំ​អូរឧកញ៉្ញាហេង​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​ ដឹក​កម្មករ​ចំនួន​ ៣៥នាក់​ មានទិសដៅ​ស្របគ្នា​ រួច​បន្តទៅបុក​ប៉ះរថយន្ត​សណោ្តងរុឺម៉ក​ដឹក​ស៊ីទែន​ស៊ីម៉ងត៍​ ០១គ្រឿង​ពណ៌​ ស​ ពាក់ផ្លាកលេខ ​ព្រះសីហនុ ​3A-6425​ របស់​ក្រុមហ៊ុន​ យ៉ុង​ វៃ បើកបរ​ដោយ​ឈ្មោះ​ អេង​ វាសនា​ ភេទ​ ប្រុស​ អាយុ​ ៤៤ឆ្នាំ​ មានទីលំនៅ​ស្រុក​ច្បារមន​ ខេត្ត​កំពង់ស្ពឺ​ មានទិសដៅ​ផ្ទុយ​គ្នា​ ក្នុងនោះក៍បានប៉ះនឹងម៉ូតូមួយគ្រឿងទៀតដែរ។

គ្រោះថ្នាក់​នេះ​បណ្ដាល​ឲ្យ​រងរបួសធ្ងន់និងស្រាល​មនុស្ស​ចំនួន​ ០៨នាក់​ ស្រី​ ០៥នាក់​ មានកម្មករ​រួមដំណើរ​លើ​រថយន្ត​ SANGYONG ​ និង​បុរសម្នាក់​ អ្នករួម​ដំណើរ​លើ​រថយន្ត​ HYUNDAI ​ ​ បានបញ្ជូនទៅ​សង្គ្រោះ​នៅ​គ្លីនិក​មិត្តភាព​ឃ្លាំង​លើ​ ចំណែក​អ្នកបើកបរ​រថយន្ត​ម៉ាក​ HYUNDAI រត់​គេច​ខ្លួន​បាត់​ក្រោយ​ពេល​កើតហេតុ​៕