ធ្វេសប្រហេសមែន!! បុរស​ម្នាក់ ឡើង​ជួសជុល​ដំបូង​ពេល​មេឃ​ធ្លាក់ភ្លៀង ត្រូវ​ខ្សែភ្លើង​គង​លើដំបូល​ឆ្លង​ចរន្ត​ ឆក់​ស្លាប់ភ្លាម​នៅនឹងកន្លែង..(ចុចអានបន្ត)

ខេត្ត​កោះកុង​៖ កាលពី​រសៀល​ថ្ងៃទី​០៤ កក្កដា ម្សិលមិញ​ស្ថិត​ក្នុងភូមិ បឹង​ព្រាវ ឃុំ​បឹង​ព្រាវ ស្រុកស្រែ​អំបិល ខេត្តកោះកុង មានហេតុការណ៏ភ្ញាក់ផ្អើលមួយ ដោយបុរស​ម្នាក់ ឡើង​ជួសជុល​ដំបូង​ពេល​មេឃ​ធ្លាក់ភ្លៀង ត្រូវ​ខ្សែភ្លើង​គង​លើដំបូល​ឆ្លង​ចរន្ត​ ឆក់​ស្លាប់​នៅនឹងកន្លែង។

សមត្ថកិច្ច​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ ដឹក ឌឹ​ម ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ទីលំនៅ​ភូមិ​សាលា​ម្នាង ឃុំ​បឹង​ព្រាវ ស្រុកស្រែ​អំបិល​។ មុន​កើតហេតុ​ជនរងគ្រោះ​ឡើង​ជួសជុល​ដំបូង​ផ្ទះ​ពេល​មេឃ​កំពុង​ភ្លៀង ទើប​ឆ្លង​ចរន្ត​ពី​ខ្សែភ្លើង​ដែល​គង​លើដំបូល​ផ្ទះ ឆក់​ស្លាប់​ភ្លាមៗ​តែម្តង​។​​ ក្រោយ​កើត​ហេ​តុ សមត្ថកិច្ច​ប៉ុស្តិ៍ បាន​ពិនិត្យ​នឹង​ប្រគល់​សព​ជនរងគ្រោះ​ទៅ​ឲ្យ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕