នារីវ័យ១៥ឆ្នាំ ចងករសំលាប់ខ្លួនចោលស្វាមី ដោយមិនទាន់ដឹងពីមូលហេតុ..(ចុចអានបន្ត)

សៀមរាប ៖ កាលពី​រសៀល​ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨ នារី​វ័យក្មេង​អាយុ១៥ឆ្នាំ​ម្នា​ក់បាន​ដាច់ចិត្ត​ធ្វើអត្តឃាត​ដោយ​ចងក​សម្លាប់ខ្លួន​នៅ​បន្ទប់​ជួល ចោល​ប្តី​និង​ក្រុមគ្រួសារ​បង្កឱ្យមាន​ការ​ភ្ញាក់ផ្អើល​ឡើង។ហេតុការណ៍​ធ្វើអត្តឃាត​នេះ បាន​កើតឡើង​ស្ថិតនៅ​ចំណុច​បន្ទប់​ជួល​លេខ២ ក្នុងភូមិ​ជន្លង់ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប ។

សមត្ថកិច្ច​បាន​ចុះ​មកដល់​កន្លែងកើតហេតុ​រួច​ធ្វើ​កោសល្យ​វិ​ច្ច័​យ​លើ​សព​ហើយ​សន្និដ្ឋានថា​ជននេះ​ចងក​សម្លាប់ខ្លួន​ពិតប្រាកដ​មែន ពុំ​ពាក់ព័ន្ធ​និង​ករណី​ឃាតកម្ម​ឡើយ។សមត្ថកិច្ច​បាន​បន្តថា នារី​អត្តឃាត​មានឈ្មោះ ជិត ម៉ា​ឡា អាយុ១៥ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់នៅ​បន្ទប់​ជួល​ភូមិ​ជន្លង់ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប។ ប្តី​ឈ្មោះ សុខ ណា​ង អាយុ២៤ឆ្នាំ មុខរបរ​បើកបរ​ដឹក​ដី ។

បើតាម​ការរៀបរាប់​ពី​ប្តី​របស់​សព​នារី​រងគ្រោះ​បាន​និយាយថា នៅមុន​ពេល​កើត​ហេតុរូប​ខ្លួន(ប្តី) មិនមាន​ការឈ្លោះប្រកែក​ជាមួយ​ប្រពន្ធ(សព)នោះទេ គឺធម្មតាៗ ។ដល់​ម៉ោង​ទៅធ្វើ​ការ​រូប​ខ្លួន​ក៏​ចេញទៅ​ធ្វើការ​ដូច​សព្វមួយដង។ លុះដល់​ពេល​ចប់​ពី​ការងារ​ក៏​ត្រលប់​មកពី​ធ្វើការ​វិញ ស្រាប់តែ​ឃើញ​ប្រពន្ធ​របស់ខ្លួន​បាន​ចងក​សម្លាប់ខ្លួន​បាត់ទៅហើយ ដោយ​មិនដឹង​មូលហេតុ​អ្វី​សោះ​ដែល​បណ្តាលឱ្យ​រូបនាង​ដាច់ចិត្ត​សម្លាប់ខ្លួន។សាកសព​ត្រូវបាន​សមត្ថកិច្ច​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រ​ពៃណី៕