ចាយប្រាក់ដុល្លារ សែនឆេងម៉េង ត្រូវប៉ូលីសចាប់ដាក់ខ្នោះ..(ចុចអានបន្ត)

កំពង់ស្ពឺ៖ សមត្ថកិច្ចស្រុកសំរោងទង ឃាត់ខ្លួនជន​សង្ស័យម្នាក់ ដែលប្រើប្រាស់​ក្រដាសប្រាក់ ដុល្លារក្លែងក្លាយ ចាយវាយក្នុង​ ផ្ទះសំណាក់យីហោ ធីធី កុម្ភះ ត្រូវបានម្ចាស់ផ្ទះសំណាក់ ផ្តល់ ព័តិមានឲ្យសមត្ថកិច្ច ចុះធ្វើអន្តរាគមន៍នឹងបានឃាត់ខ្លួនយកមកសាកសួរ​ ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង​១៩ និង ៣៥នាទី នៅភូមិឡត៍ធ្យូង ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

​​មន្ត្រីនគរបាលបានឲ្យដឹងថា ​​​ជនសង្ស័យ ឈ្មោះ ឌឹម សារ៉ុម ភេទប្រុសអាយុ ៤១ឆ្នាំ បច្ចុប្បន្នស្នាក់នៅផ្ទះជួល ភូមិព្រៃព្រីង ខាងត្បូង សង្កាត់ ចោមចៅ ខ័ណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ បានប្រើប្រាស់ក្រដាស់ប្រាក់ដុល្លារ​​ក្លែងក្លាយ ក្រដាស ៥០$ ( ហាសិបដុល្លា ) មកអោយថ្លៃបន្ទប់ជួល តែត្រូវបាន​ ឈ្មោះ ស្រេង រតនា ភេទប្រុស អាយុ ៥៦ឆ្នាំ រស់នៅភូមិ ឡត៍ធ្យូង ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជាម្ចាស់ផ្ទះសំណាក់ យីហោ ធី ធី កុម្ភ: បានទៅប្តឹង​ កម្លាំងនគរបាលស្រុកសំរោងទង​​ ឲ្យឃាត់ខ្លួន និងបន្ត​ធ្វើការឆែកឆេរបន្ត​រកឃើញ លុយដុល្លារក្លែងក្លាយមួយចំនួនទៀតនៅជាប់នឹងខ្លួនសរុបចំនួន ៣៣០$ (បីរយ សាមសិប ដុល្លា) ក្នុងនោះក្រដាស ៥០$ ចំនួន ៥សន្លឹក ក្រដាស ១០$ ចំនួន ៨សន្លឹក ។ ករណីខាងលើជនសង្ស័យ ​ត្រូវបានសួរនំាសាកសួរ និងកសាងសំណុំរឿងចាត់ការ តាមនីតិវិធីច្បាប់ ៕