
ភ្នំពេញ៖ យុវជន យុវតី ស្ថិតនិងរូបឆោមសម្ផស្ស មើលទៅស្អាត់ស្រស់និងមានរូបសង្ហា សាច់ឈាមក៏ស្រស់ថ្លាទំនងជាកូនអ្នកមានទ្រព្យធុនធូរធាផង ចំនួនជិត១០នាក់ ត្រូវបានអ្នកប្រើប្រាស់បណ្តាញ យករូបថតបង្ហាញពីមុខមាត់យ៉ាងច្បាស់ក្រឡែក ជាមួយសារទទួចឲ្យគ្រប់មជ្ឈដ្ឋានសង្គម ចំណាំមុខ និងប្រុងប្រយ័ត្ន និងអះអាងថា ពួកគេហ្វូងមុខសញ្ញា ចោរឆក់ យ៉ាងសកម្ម នៅក្នុងទីក្រុងភ្នំពេញបានប្រទះឃើញនៅម្ដុំសំណង់១២នឹងផ្លូវកោសដូងនឹងគ្រុបទីកន្លែងទាំងអស់។



មុខសញ្ញាដែលជាជនសង្ស័យមួយក្រុមកំពុងតែបានដាក់ប្រកាសពេញបណ្ដាញសង្គមហ្វេសប៊ុកដើម្បីឲ្យអ្នកលេងបណ្ដាញសង្គមមួយចំនួនមានការប្រុងប្រយ័ត្ន។ខណៈដំណឹងនេះបានដាក់នៅលើបណ្ដាញង្គមហ្វេសប៊ុកឈ្មោះ Cambodia Hot News ប្រកាសឲ្យដឹងថា«សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ប្រុងប្រយ័ត្នចំពោះក្រុមជនសង្ស័យទាំងនេះដែលទាំងតែងធ្វើសកម្មភាពឆក់ប្លន់នៅម្តុំសំណង់១២នឹងផ្លូវកោសដូងនឹងគ្រុបទីកន្លែងទាំងអស់»។យ៉ាងណាមិញសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ប្រុងប្រយ័ត្នអោយបានច្រើនព្រោះបច្ចុប្បន្ននេះពិតជាមានក្រុបឆក់ប្លន់ច្រើននៅតាមបណ្ដោយដងផ្លូវ។









