
ភ្នំពេញ៖ រយពាន់ករណីហើយដែលលោកចោរឆ្លៀតឱកាសបានធ្វើសម្មភាពលួចម៉ូតូគ្មានញញើត គ្រាន់តែម្ចាស់ម៉ូតូយួឥវ៉ាន់ដើរចូលក្នុងផ្ទះមិនទាន់ផុតផង បុរសដែលជនសង្ស័យបានដើរសំដៅទៅកាន់ម៉ូតូ និងលោតជិះចេញទៅខាងក្រៅបានយ៉ាងឆាប់ជាទីបំផុត ខណៈស្ត្រីម្ចាស់ម៉ូតូទំនងជាភ្លេចសោរនៅជាប់ម៉ូតូ។
ជុំវិញរឿងនេះម្ចាស់ម៉ូតូបានរៀបរាប់ថា «ថ្ងៃនេះពិតជាសំណាងអាក្រក់ ក្រុមគ្រួសារខ្ញុំណាស់។ ព្រឹកម៊ិញនេះ ថ្ងៃទី13 ខែកក្កដា ឆ្នាំ2018 នៅចន្លោះម៉ោង 8:00 – 9:00 នាទីព្រឹក ត្រូវចោលមានគ្នា2នាក់ ចូលលួចម៉ូតូ ផ្លាក់លេខ PP-1AX-9450 ហុងដាសង់ 016 បានសម្រេច! បើបងប្អូនណា ឃើញភិនភាគម៉ូតូ ឬ ក៏សង្ស័យនៅម្តុំណា ជួយរាយការណ៍ ឬផ្តល់ព័ត៌មានតាមលេខទូរស័ព្ទខ្ញុំផ្ទាល់ 070 / 077 383 067»។


(មានវិដេអូ)