អ្នកនាង ឈិន សុជាតា ឃើញក្មេងដែលម្តាយឪពុកបានសម្រេចចិត្តរត់ចោលកូនក្នុងមន្ទីរពេទ្យនោះ ក៍សំរេចចិត្តធ្វើរឿងបែបនេះ..(ទស្សនាវិដេអូ)

ភ្នំពេញ៖ វិដេអូដែលម្តាយឪពុករបស់ក្មេងដែលឃើញកូនខ្លួនឯងមានមាត់ឆែបហើយក៍បានរត់ចោលនោះ បានបង្ហោះជាសាធារណះនោះមក រំពេចពីឃើញវីដេអូទារកកម្សត់ តារាស្រីកូនភ្លោះ ២នាក់ ឈិត សុជាតា បានស្កាត់មកពីផ្ទះទាំងព្រលឹមថ្ងៃទី១៣ កក្កដានេះ ជួបក្មេងតូចនៅមន្ទីរពេទ្យកុមារជាតិ ខណៈអ្នកគ្រូពេទ្យនៅទីនោះមានយកចិត្តទុកដាក់ និងមើលថែ ២ខែមកហើយ តាំងពីម្តាយនិងឪពុកបានសម្រេចចិត្តរត់ចោលកូនក្នុងមន្ទីរពេទ្យ ក្រោយសម្រាលឃើញកូនមានមាត់ឆែប។

ឈិត សុជាតា ដែលស្រលាញ់កូនទាំងពីរស្មើជីវិតនោះ មានក្តីតក់ស្លុតបំផុតមិននឹកស្មានថា ម្តាយឃើញកូនអភ័ព្វហើយរត់ចោលកូនថែមទៀត តែទន្ទឹមនោះនាងបាននាំយកអាវ ខោទឹកនោម និងសម្ភារៈសម្រាប់ក្មេងប្រុសនេះមួយចំនួនទៀត។ អ្វីដែលកាន់តែអាសូរថែមទៀត ស្ត្រីម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «Muoykeang Ly» បានប្រាប់ថា «អាណិតណាស់លោកអើយ ម្តាយបោះចោលនៅពេទ្យកុមារជាតិ ព្រោះកើតមកឆែបមាត់ពិការភ្នែកទាំងសងខាង ឥលូវគូថរលាកខ្លាំងឡើងដំបៅ យំរហូត»។