
បាត់ដំបង៖ កូនរមិលគុណ ដែលយកដំបងវាយក្បាលឪពុកបង្កើតរងរបួសធ្ងន់ព្រោះតែជំលោះពាក្យសំដី ហេតុការណ៍នេះកើតឡើងកាលពីរសៀលថ្ងៃទី១៤ខែកក្កដាឆ្នាំ២០១៨នៅចំណុចភូមិបាណន់ឃុំកន្ទឺ២ស្រុកបាណន់។ កូនរមិលគុណបានយកដំបងវាយឪពុកបង្កើតបណ្តាលឲ្យរបួសធ្ងន់ត្រូវសមត្ថកិច្ចអាវុធហត្ថស្រុកបាណន់ចាប់វ៉ៃខ្នោះ។


កូនអកត្តញ្ញូមានឈ្មោះដាំវីរៈភេទប្រុសអាយុ៣០ឆ្នាំនៅភមិ ឃុំជាមួយគ្នា។ចំណែកឪពុកដែលរងរបួសធ្ងន់ឈ្មោះឌិប ដាំអាយុ៦១ឆ្នាំរស់នៅភូមិបាណន់ឃុំកន្ទឺ២ស្រុកបាណន់បណ្តាលឲ្យរងរបួសបែកក្បាលដួលលើដី។
ករណីនេះត្រូវបានអាវុធហត្ថស្រុកបាណន់ បញ្ជូនទៅទីបញ្ជារការកងរាជអាវុធហត្ថខេត្តដើម្បីបង្កសំណុំរឿងតាមនិតិវិធីច្បាប់៕
ដោយ៖សុវណ្ណ ដេត
ប្រភព៖ FB