ប្រពន្ធ​ចូល​ពេទ្យ ប្ដី​ចូល​ប៉ុស្តិ៍​ ព្រោះតែទំនាស់ហិង្សា​ក្នុងគ្រួសារ..


កោះកុង៖ ប្ដី​ប្រពន្ធ​ជនជាតិខ្មែរ​ឥស្លាម១គូរ បាន​ឈ្លោះទាស់ទែង​គ្នា រហូត​ឈានដល់​ប្រើ​អំពើហិង្សា បណ្ដាល​ឲ្យ​របួស​ក្រោម​ភ្នែក​ខាងឆ្វេង ហើយ​ប្រពន្ធ​កើត​ទុក​មិន​សុខចិត្ត ក៏​មកប្តឹង​នៅ ប៉ុស្តិ៍នគរបាល​ដងទង់​ឲ្យ​ចាប់​ប្តី​ទៅយក​ផ្តន្ទាទោស​តាមច្បាប់ ហេតុការណ៍នេះបានកើតឡើងកាលពី​វេលាម៉ោង១០យប់​ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ នៅ​ចំណុច​ភូមិ៤ ដង់ទង់ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង ។

បុរស​ជា​ប្តី​ឈ្មោះ សុះ ម៉ើ​ត អាយុ៣៣ ឆ្នាំ ជនជាតិ​ចាម មុខរប​លក់ដូរ ប្រពន្ធ​ឈ្មោះ រូ​ន អៃ​សះ អាយុ៣៥ឆ្នាំ ជនជាតិ​ចាម មុខរប​លក់ដូរ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ។
មូលហេតុ​ប្រពន្ធ​ឲ្យ​ប្ដី​ហូប​ម្ហូប​សល់​ពី​ព្រឹក ប្តី​មិន​ហូប ហើយ​សុំ​លុយ​ប្រពន្ធ​ទៅ​ទិញ​មី​ឆុង​ហូប តែ​ប្រពន្ធ​មិន​ឲ្យ​ក៏​កើតរឿង​ឈ្លោះប្រកែក​គ្នា​ទៅវិញទៅមក ប្តី​ក៏​វាយ និង​ធាក់​ជាច្រើន​ដៃ និង​ជើង បណ្តាល​ឲ្យ​ប្រពន្ធ​មាន​របួស​ក្រោម​ភ្នែក​ខាងឆ្វេង ហើយ​ប្រពន្ធ​កើត​ទុក​មិន​សុខចិត្ត ក៏​មកប្តឹង​សមត្ថកិច្ច​ឲ្យ​យកប្តី​ទៅ​ផ្តន្ទាទោស​តាមច្បាប់៕

ដោយ៖ សុវណ្ណ ដេត
ប្រភព៖ FB