
ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចខណ្ឌដង្កោ សហការជាមួយសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ដង្កោ បានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ ដែលបានធ្វើសកម្មភាពកាច់កម៉ូតូបានសម្រេច ហើយឈានដល់ការឃារ់ខ្លួនជនសង្ស័យប្រុសស្រី៧នាក់ទៀត ដែលពាក់ព័ន្ធករណី លួចប្លន់និងកាច់កម៉ូតូ យ៉ាងសកម្មប្រចាំរាជធសនីភ្នំពេញ. កាលពីវេលាម៉ោង៥និង៣០នាទីរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចក្នុងបុរីពិភពថ្មី (ចំការដូង)ភូមិសំពួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ។ ជនសង្ស័យទាំង៩នាក់មិនទាន់ត្រូវបានស្គាល់អត្ដសញ្ញានៅឡើយទេ ។


បើតាមប្រភពព័ត៍មានពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុជនសង្ស័យ២នាក់ជីះម៉ូតូ១គ្រឿងម៉ាក សង់បុិចពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1BO -7190 បានចូលទៅធ្វើសកម្មភាពលួចកាច់កម៉ូតូ១គ្រឿងម៉ាក់ Let’s ពណ៌ស លាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1FR-8814 ដែលជនរងគ្រោះបានទុកមុខផ្ទះ ស្រាប់តែមកដល់វេលាម៉ោងកើតហេតុ មើលតាមកាំមេរាសុវត្ថភាពក៏ឃើញជនសង្ស័យធ្វើសកម្មភាពលួចកាច់កម៉ូតូបានសម្រេចរួចក៏បានស្រែកឆោឡោ ផ្អើលដល់សមត្ថកិច្ចដែលចុះល្បាត ក៏ត្រូវបានសមត្ថកិច្ចប៉ុស្ដិ៍ដង្កោបានធ្វើការដេញនិងឃាត់ខ្លួនបានភ្លាមៗយកមកធ្វើការសាកសួរ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ


ក្រោយពីរធ្វើការសាកសួជនសង្ស័យទាំង២នាក់បានឆ្លើយសារភាពថារូបគេពិតជាធ្វើសកម្មភាពកាច់កម៉ូតូខាងលើពិតប្រាកដមែន ហើយពួកគេប្រាប់ថាគេមានបក្ខ៨នាក់ទៀត ទើសមត្ថកិច្ចចុះទៅឆែកឆេបន្ទប់ជួលនៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌជ័យ បានធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រី៧នាក់ទៀត ចំណែកជនសង្ស័យម្នាក់ទៀតបានដឹងខ្លួលមុនរត់គិចខ្លួនបាត់ ជនសង្ស័យទាំង៩នាក់ត្រូវសមត្ថកិច្ចយកមកធ្វើការសាកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ។



សមត្ថកិច្ចបានដកហូតម៉ូតូ២គ្រឿងរួមទាំងសម្ភារៈសម្រាប់កាច់កម៉ូតូមួយចំនួន ។
បច្ចប្បន្នជនសង្ស័យទាំង៩នាក់សមត្ថកិច្ចកំពុងធ្វើការសាកសួរនៅប៉ុស្ដិ៍ដង្កោ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការនគរបាលខណ្ឌដង្កោ ចាត់ការបន្ដតាមនីតិវិធី ៕
ប្រភពវិដេអូ៖ Cambodia hot New