ហិង្សា២ករណីផ្សេងគ្នា នៅស្រុកស្អាងឃាត់ខ្លួនជនបង្កបាន២នាក់ ចាត់ទៅតាមផ្លូវច្បាប់…

ខេត្តកណ្តាល ៖ ជនសង្ស័យ២នាក់ត្រូវបាននគរបាលស្រុកស្អាងឃាត់ខ្លួនចាត់ការទៅតាមផ្លូវច្បាប់ ក្នុងអំពើហិង្សា២ករណីផ្សេងគ្នា ។
ដោយករណីទី១កើតឡើងនៅម៉ោង ជាង ២០ថ្ងៃទី១៥ខែកក្កដា ឆ្នាំ២០១៨ នៅចំណុច ភូមិលេខ៣ ឃុំស្វាយរលំស្រុកស្អាងខេត្តកណ្ដាល។
ជនរងគ្រោះទី ឈ្មោះ ឆិល មករា ភេទប្រុសអាយុ៣៣ឆ្នាំជនជាតិខ្មែរ មានមុខរបរបុគ្គលិកក្រុមហ៊ុន មានទីលំនៅភូមិលេខ៣ ឃុំស្វាយរលំ ស្រុកស្អាង រងរបួសក្បាល។


ចំណែកជនសង្ស័យមានគ្នា២នាក់ទី១-ឈ្មោះ មុត សំណាង ហៅ ឆាយ ភេទប្រុសអាយុ៣០ឆ្នាំជនជាតិខ្មែរមានមុខរបរបើកបរថយន្ដរស់នៅភូមិលេខ៣ ឃុំស្វាយរលំ ស្រុកស្អាងខេត្តកណ្ដាល (ឃាត់ខ្លួន)និងទី
២-ឈ្មោះ មុត ដារ៉ា ភេទ ប្រុស អាយុ២៣ឆ្នាំជនជាតិខ្មែរមានមុខរបរជាកសិកររស់នៅ ភូមិលេខ២ ឃុំស្វាយរលំ ស្រុកស្អាងខេត្តកណ្ដាល។ (គេចខ្លួន)។នគរបាលបានឲ្យដឹងថា មុនពេលកើតហេតុ
ជនសងហស័យទាំង២នាក់ជិះម៉ូតូម្នាក់១ គ្រឿងចេញពីផ្ទះឪពុកក្មេករបស់ឈ្មោះ មុត សំណាង ក្នុងសភាពស្រវឹងស្រា លុះមកដល់កន្លែងកើត​បានជួបនិងក្រុមគ្រួសារ​របស់ ឈ្មោះ​ឆិល​ មករា​កំពុងធ្វើដំណើរដើរចូលទៅផ្ទះរបស់ខ្លួន ភ្លាមនោះជនសង្ស័យទាំងពីរនាក់ឈប់ម៉ូតូរករឿងគេរហូតកើតជាជម្លោះទាក់ពាក្យសំដីគ្នា​ ។

ភ្លាមនោះដែរជនសង្ស័យទាំងពីរនាក់បានស្ទុះទៅព្រួតវាយ ជនរងគ្រោះ និងខ្សែក្រវ៉ាត់បណ្តាលឲ្យរងរបួស ។ ក្រោយមកនគរបាលចុះទៅដល់ ឃាត់ជនសង្ស័យបានម្នាក់និងម្នាក់ទៀតរត់គេចខ្លួន ។ ចំណែកជនរងគ្រោះត្រូវក្រុមគ្រួសារបញ្ជូនទៅព្យាបាល។
ដោយឡែកមួយករណីទៀត កើតឡើងនៅម៉ោងជិត១៥ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិក្បាលកោះតូច ឃុំតាលន់ស្រុកស្អាងខេត្តកណ្ដាល។ បង្កឡើងដោយយុវជនម្នាក់ឈ្មោះនឿន លីណាអាយុ១៨ឆ្នាំជនជាតិខ្មែរមានមុខរបរជាកសិកររស់នៅភូមិកើតហេតុខាងលើ ។

ចំណែកជនរងគ្រោះ ទី១.ឈ្មោះនួន នឿនភេទប្រុសអាយុ៤៩ឆ្នាំមានមុខរបរកសិករ(ត្រូវជាឪពុកជនសង្ស័យ)ទី២,ឈ្មោះអ៊ុត វង្សភេទប្រុសអាយុ៤៥ឆ្នាំមានមុខរបររត់ម៉ូតូកង់៣ (ត្រូវជាឳពុកមាជនសង្ស័យ)។ អ្នកទាំងពីរមានទីលំនៅៗភូមិកើតហេតុជាមួយគ្នា។


នគរបាលបានឲ្យដឹងទៀតថា មុនពេលកើតហេតុជនសង្ស័យមានសភាពស្រវឹងស្រា ហើយមកដល់ផ្ទះវិញ ឪពុកបាននិយាយណែនាំអំពីការដើរផឹកសុីភ្លេចការងារផ្ទះ នឹងបានស្តីបន្ទោសជាច្រើនទៀតធ្វើឲ្យគេកើតជាកំហឹងស្ទុះទៅរុញឳពុកទើបឳពុកទះគេមួយដៃ ធ្វើឲ្យជនសង្ស័យក្តៅស្លឹកត្រចៀកស្ទុះធាក់និងដាល់ឳពុកបណ្ដាលឲ្យហើមមាត់
ស្របពេលនោះឈ្មោះ អ៊ុត វង្ស បើករុឺម៉កដឹកភ្ញៀវមកដល់ឃើញឈប់ចូលទៅជួយឃាត់ ពេលនោះជនសង្ស័យស្ទុះទៅយកកាំបិតនិងពូថៅដេញកាប់តែកាប់មិនបានក៏ត្រឡប់មកកាប់ រឺម៉កកង់បីនិងកាប់ម៉ូតូតែម្តង។
ក្រោយកើតហេតុនគរបាលបានចុះទៅដល់ ឃាត់ខ្លួនជនសង្ស័យមកសាកសួរដើម្បីបន្តនីតិវិធីច្បាប់៕

ប្រភព៖ FB