
ភ្នំពេញ៖ តារាចម្រៀងបង្កប់អាថ៌កំបាំងស្នេហ៍ជិត ១០ឆ្នាំ មាស សុខសោភា បានរត់ទៅបង្ហាញរាងដ៏ស្រឡូននៅមាត់សមុទ្របង្កឲ្យប្រុសៗស្ទើរភ្លាំងភ្លឹកស្មារតីលាន់មាត់ថា «ម៉ែអាស្អាត» តែនាងហាក់គ្មានខ្វល់ជាមួយអ្នកណាឡើយ ហើយក៏គ្មានអ្វីត្រូវខ្មាសត្រូវអៀនដែរ ព្រោះតែការបញ្ចេញក្រលៀនកៀនកោះត្រូវបានតារាចម្រៀងល្បីបទ «១ពាន់រាត្រី» ហាក់ដូចជាស៊ាំទៅនឹងទិដ្ឋភាពសិចស៊ី ខណៈដែលកន្លងមកនាងរំលេចភាពសិចស៊ីតែញយលើបណ្តាញសង្គម ទោះជាមានការរិះគន់យ៉ាងណាក៏ដោយ តែនាងធ្វើដូចជាមិនខ្វល់។


ទន្ទឹមនឹងពាក្យរិះគន់ពីការស្លៀកពាក់សិចស៊ីក៏មានពាក្យសរសើរថា «បង រាងស្អាតណាស់! គួរឲ្យស្រលាញ់ជាដើម» និងមានមហាជនមួយចំនួនទៀតបានឈរនៅខ្សែកណ្តាលបានលើកឡើងថា «ជារឿងធម្មតារបស់នាង គ្មានអ្វីត្រូវចម្លែកផង នាងស្លៀកពាក់សិចស៊ីជារឿងរបស់នាង ហើយចុះងូតទឹកមិនឲ្យស្លៀកពាក់សិចស៊ី តើឲ្យស្លៀកពាក់ដូចម្តេចវិញ»។ តែយ៉ាងណាគេនៅតែប្រកាន់ភ្ជាប់ថា «នាងជាតារាចម្រៀង ម្ល៉ោះហើយគ្រប់សកម្មភាពត្រូវបានគេមើលឃើញ និងយុវវ័យខ្លះយកតម្រាប់តាម ម្ល៉ោះហើយត្រូវធ្វើអ្វីដែលជាគំរូល្អៗ សម្រាប់អ្នកគាំទ្រជាពិសេសយុវវ័យតែម្តង»។


ប្រភព៖ FB