
ភ្នំពេញ៖ ជាឱកាសកម្រមួយសម្រាប់បុរសៗដែលចង់បានគូគាប់ភ្ជាប់នេត្រា កញ្ញា រក្សា ហៅអាច្រិប ប្រកាសរកប្តី វ័យ ៤៥ឆ្នាំឡើង ដែលអាចមើលថែ និងចិញ្ចឹមនាងអស់មួយជីវិត ខ្មៅសមិនគិត តែនាងត្រូវការតែបុរសដែលមានឆ្នាំ រកា វក រោង ម្សាញ់ ព្រោះឆ្នាំនាំសុខនាំលាភសំណាងឲ្យគ្នាទៅវិញទៅមក។

ស្រីស្អាតសាច់ទ្រលុកទ្រលន់ រក្សា ត្រូវបានលោកចាងហ្វាងកាសែត សាន ប៊ុនធឿន ឈ្លេចសួរលម្អិតរឿងនាងចង់បានប្តីថា «ប្អូនស្រីកើត ឆ្នាំជូត ហើយឆ្នាំដែលអាចត្រូវគ្នាបានមានតែឆ្នាំ រកា វក រោង ម្សាញ់ ប៉ុណ្ណោះ»។ មិនត្រឹមតែមានរូបឆោមលោមពណ៌ស្អាតនោះទេ នាងបានប្រាប់ថា «ចេះសព្វគ្រប់បែបយ៉ាង ទាំងច្រៀងរាំ» និងនាងជាអ្នកខេត្តសៀមរាប អាចនិយាយរដើនបានទៀតផង ហើយសមត្ថភាពដ៏សម្លែកមួយទៀត សូម្បីតែលោក សាន ប៊ុនធឿន ក៏ចង់ភ័យដែរនោះគឺ នាងផឹកស្រា អាបេសេ ខ្លាំងណាស់ មួយដង្ហើមដាច់មួយកែវ។

(វិដេអូ)
ប្រភព៖ សាន្ត ប៊ុនធឿន