
កំពង់ស្ពឺ៖ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបញ្ជាឲ្យ កម្លាំងកងរាជអាវុធហត្ថមូលដ្ឋានក្រុងច្បារមន ដឹកនាំដោយលោកវរសេនីយ៍ត្រី ធី ឆៃ បង្ក្រាបការចែកចាយគ្រឿងញៀន ឃាត់ខ្លួនមនុស្ស២នាក់ និងវត្ថុតាងជាច្រើន
កំពង់ស្ពឺ៖ កាលរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិសំណង់ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។


កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន ដោយមានការអនុញ្ញាតិ និងបញ្ជាដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានចុះបង្ក្រាបករណីចែកចាយគ្រឿងញៀន ក្នុងនោះកម្លាំងបានឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ មានឈ្មោះដូចខាងក្រោម ៖
ទី១-ឈ្មោះ ជួន យី ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដមានទីលំនៅភូមិចំបក់ ឃុំវល្លីសស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
ទី២-ឈ្មោះ ហឿន វុទ្ធី ភេទប្រុស អាយុ ២៣ឆ្នាំមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ ឃុំ ជាជាមួយគ្នា
ក្នុងនោះកម្លាំងដកហូតវត្ថុតាងសម្ភារះ រួមមាន: ថ្នាំញៀនម៉ាទឹកកកចំនួន១៩កញ្ចប់ស្មើ១០.១០ ក្រាម,ជញ្ជីងថ្លឹងថ្នាំ ០១ ថង់ច្រកថ្នាំចំនួន ៥៧៧ ថង់,ដែកកេស ១៣ ដប់ជក់ថ្នាំញៀន ០៦,ទូរស័ព្ទ ០១គ្រឿង ដាវ ០៥ដើម ។


បច្ចុប្បន្ន ជនសង្ស័យ វត្ថុតាង សម្ភារះ ទាំងអស់កម្លាំងមូលដ្ឋានក្រុងច្បារមន បានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធីច្បាប់បន្ត ។
ប្រភព៖ FB
ដោយ៖ សុវណ្ណ ដេត